បញ្ហាកើតមានលើផ្ទៃមុខ គឺជារឿងចម្បងដែលស្រីៗគ្រប់គ្នាតែងតែយកចិត្តទុកដាក់។ ពិតណាស់ នៅពេលដែលផ្ទៃមុខកើតមុនធ្ងន់ធ្ងរ គ្នាយើងច្បាស់ជាមានអារម្មណ៍ខ្មាសអៀន ថប់បារម្ភ ឬបាត់បង់ជំនឿចិត្តចំពោះខ្លួនឯង។ បន្ថែមពីនេះ វាក៏អាចបន្សល់ស្លាកស្នាមដែលពិបាកព្យាបាលថែមទៀតផង។
យ៉ាងណាមិញ យើងប្រហែលជាបានដឹងពីទំនាក់ទំនងរវាងអ័រម៉ូន និងមុនមិនខាន។ អ្នកខ្លះកើតមានបញ្ហាមុននៅពេលដែលកម្រិតអ័រម៉ូនផ្លាស់ប្ដូរ នៅអំឡុងពេលមករដូវ រីឯខ្លះទៀតប្រឈមនឹងបញ្ហាមុនរាប់ឆ្នាំតែម្ដង។ ការញ៉ាំថ្នាំពន្យារកំណើតដែលផ្ទុកអ័រម៉ូនEstrogen និងProgesteroneធ្វើឲ្យបរិមាណអ័រម៉ូនAndrogensក្នុងរាងកាយថយចុះ ដែលជាលទ្ធផលវាធ្វើឲ្យជាតិខ្លាញ់មានកម្រិតទាប និងមិនសូវកើតមុនធ្ងន់ធ្ងរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអត្ថប្រយោជន៍នៃការប្រើប្រាស់ថ្នាំពន្យារកំណើតដើម្បីកម្ចាត់មុន
យោងតាមការព្យាបាលដោយប្រើថ្នាំពន្យារកំណើតជាច្រើនបានបង្ហាញលទ្ធផលដូចខាងក្រោម៖
- កាត់បន្ថយការកើតមុន
- ស្នាមមុនតិចជាងមុន
- មិនសូវមានការរលាក
- ពុំមានបញ្ហាមុនធ្ងន់ធ្ងរ
ហានិភ័យនៃការប្រើថ្នាំពន្យារកំណើតក្នុងការកម្ចាត់មុន
ទោះបីជាថ្នាំពន្យារកំណើតបច្ចុប្បន្នផ្ទុកអ័រម៉ូនEstogen និងអ័រម៉ូនProgesteroneតិចជាងពីមុនក៏ពិតមែន ប៉ុន្តែស្រីៗយើងដែលលេបថ្នាំទាំងនេះនៅតែមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង ជំងឺសរសៃឈាមខួរក្បាល កំណកឈាមគ្រោះថ្នាក់នៅជើង ឬសួត។
ហានិភ័យផ្សេងទៀតរួមមាន៖
- សម្ពាធឈាមខ្ពស់ និងបញ្ហាសរសៃឈាមបេះដូងដទៃទៀត
- ជំងឺថ្លើម និងថង់ប្រមាត់
- ឈឺក្បាលប្រកាំង
- បាក់ទឹកចិត្ត និងផ្លាស់ប្ដូរអារម្មណ៍
អ្នកដែលមិនគួរប្រើប្រាស់ថ្នាំពន្យារកំណើត
ពិតណាស់ ការប្រើប្រាស់ថ្នាំពន្យារកំណើតក៏ត្រូវពិចារណាលើប្រវត្តិជំងឺពីមុនផងដែរ។ សម្រាប់អ្នកដែលមានជំងឺមួយចំនួន មិនគួរប្រើប្រាស់ថ្នាំពន្យារកំណើតឡើយ។
- ធ្លាប់មានប្រវត្តិជំងឺបេះដូង លើសសម្ពាធឈាម កំណកឈាមនៅជើង ឬសួត
- ជំងឺឈាមកក
- ធ្លាប់មានប្រវត្តិជំងឺមហារីក ជាពិសេសមហារីកសុដន់ ឬសួត
- ជំងឺថ្លើម ជំងឺលើសឈាម ឬឈឺក្បាលប្រកាំង
- មានអាយុលើសពី៣០ឆ្នាំ ឬជាអ្នកជក់បារី
- កំពុងមានទម្ងន់ ឬបំបៅដោះ
- ធាត់ជ្រុល ឬមិនធ្វើសកម្មភាពររាងកាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]