ភ្នំពេញ៖ បើសិនជាពេលនេះ លោកអ្នកកំពុងតែមានបំណងចង់ស្នើសុំឥណទាន ដើម្បីបើកអាវជីវកម្ម ឬកំពុងតែមានតម្រូវការថវិកាដើម្បីដោះស្រាយបញ្ហាផ្សេងៗ ពេលនេះគឺមានភាពងាយស្រួលយ៉ាងខ្លាំង ដោយលោកអ្នកមិនចាំបាច់ទៅដល់ធនាគារអេស៊ីលីដាផ្ទាល់នោះទេ គឺគ្រាន់តែប្រើប្រាស់កម្មវីធីអេស៊ីលីដាម៉ូបាលតែប៉ុណ្ណោះ។
សម្រាប់សំណើរសុំឥណទានតាមរយៈ អេស៊ីលីដាម៉ូបាល បង្កើតឡើងដើម្បីសម្រួលដល់ការស្នើសុំឥណទានរបស់អតិថិជន ឲ្យបានទាន់ពេលវេលា ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងការដាក់ស្នើសុំឥណទាននេះដែរ តម្រូវឲ្យអតិថិជនមានគណនីអេស៊ីលីដាម៉ូបាលជាមុនសិន។ បន្ទាប់មកចូលកម្មវិធី អេស៊ីលីដាម៉ូបាល រួចជ្រើសរើសពាក្យ “សំណើរ”។ ជំហានបន្ទាប់ត្រូវបំពេញលេខសម្ងាត់ផ្ទាល់ខ្លួន រួចជ្រើសរើសពាក្យ “សំណើសុំឥណទាន”។ បន្ទាប់មកទៀត ត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ ដូចជា បញ្ចូលទំហំឥណទាន ជ្រើសរើសប្រភេទរូបិយប័ណ្ឌ គោលបំណងនៃការខ្ចីប្រាក់ ជ្រើសរើសសាខា រួចចុចពាក្យយល់ព្រម។
សម្រាប់ជំហានចុងក្រោយ សូមផ្ទៀងផ្ទាត់ព័ត៌មានរបស់លោកអ្នក រួចចុចពាក្យយល់ព្រម នោះលោកអ្នកនឹងឃើញផ្ទាំងនិងសារបញ្ជាក់ថា ប្រតិបត្តិការស្នើសុំឥណទានទទួលបានជោគជ័យ ហើយលោកអ្នកនឹងទទួលបានការទាក់ទងពីខាងភ្នាក់ងារឥណទានក្នុងពេលឆាប់ៗ។
ចំពោះព័ត៌មានលម្អិតទាក់ទងនឹងសំណើឥណទានតាមរយៈអេស៊ីលីដាម៉ូបាល សូមចូលទៅកាន់តំណរនេះ៖ https://www.acledabank.com.kh/qr/toanchet?usrManual=loan-request

គួររម្លឹកដែរថា សម្រាប់អតិថិជនដែលមានទាន់មានកម្មវិធីអេស៊ីលីដាម៉ូបាល លោកអ្នកអាចបង្កើតបានខ្លួនឯងងាយៗ តាមរយៈទូរសព្ទដៃដោយអាចទាញយកពីកម្មវិធី Appstore Playstore ឬ Huawei AppGallery ។ ចំពោះលក្ខខណ្ឌក្នុងការបង្កើតគណនីអេស៊ីលីដាម៉ូបាល តម្រូវឲ្យមានអាយុចាប់ពី ១៨ឆ្នាំឡើង និងតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, លិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ៣ខែ), ឬឯកសារបញ្ជាក់ពីអត្តសញ្ញាណប្រហាក់ប្រហែលផ្សេងទៀតដែលមានភ្ជាប់ជាមួយនូវរូបថតរបស់អតិថិជន ដែលចេញផ្សាយដោយអាជ្ញាធរមានសមត្ថកិច្ច។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការចុះឈ្មោះដោយខ្លួនឯងផ្ទាល់ ឬការចុះឈ្មោះនៅការិយាល័យធនាគារ និងការចុះឈ្មោះធ្វើជាពាណិជ្ជករអេស៊ីលីដាម៉ូបាល ដើម្បីអាចប្រមូលប្រាក់ថ្លៃទំនិញ-សេវាកម្ម តាមរយៈ QR Code សូមចូលមកកាន់តំណរនេះ https://www.acledabank.com.kh/kh/khm/ps_ebacledamobile ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]