ភ្នំពេញ៖  ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ​​ ពីទេវតាមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំឆ្លូវ​ បានយាងចុះ នៅវេលាដែលតាមម៉ោងកំណត់ គឺម៉ោង៤៖​​០០​នាទី ក្នុងថ្ងៃពុធ​ទី១៤ ខែមេសា ឆ្នាំ២០២០២ ដែលប្រជាពលរដ្ឋខ្មែរ ទន្ទឹងរង់ចាំ ក្នុងការផ្លាស់ប្តូរ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។

នៅក្នុងនោះដែរ ទូរទស្សន៍ជាតិកម្ពុជា ទទក ក៏បានផ្សាយផ្ទាល់ ទាំងក្នុង ទូរទស្សន៍ និង Liveតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិ ដែលមានកំណើនអ្នកមើលឡើងដល់ ១៤ម៉ឺនដងឯណោះ ដែលជាចំនួនមួយ សឹងនឹកស្មានមិនដល់ ថាមានមនុស្សមើលទស្សនា ការឡាយវីដេអូ មហាសង្ក្រាន្តឆ្នាំថ្មីច្រើនដល់ម្លឹង។
ជាពិសេស​បើក្រឡេកមើល​វីដេអូ​នៃការផ្ទេរឆ្នាំ​​​ គឺពីមួយឆ្នាំទៅមួយឆ្នាំ​​ មានលក្ខណៈប្រសើរខ្លាំ​​ង​ជាមួយនឹង​​ សម្លេង​​ រូបភាព​​​ ឡើងច្បាស់ត្រជាក់ភ្នែក​​ ដែលអាចនិយាយបានថា​ មានការវិវត្តទៅមុខរហូត​​ ហើយក៏មានអ្នកសរសើរ​​ឋ ទៅលើទឹកដៃ​​​អ្នកផលិតវីដេអូមួយនេះ​​យ៉ាងខ្លាំង​​ ដែលសម្រិតសម្រាំង​ឡើងល្អឥតខ្ចោះ​ សម្រាប់ប្រជាពលរដ្ឋខ្មែរ​ឲ្យបានទស្សនា​ យ៉ាងដូច្នេះ៕​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]