ភ្នំពេញ៖​​​ ជារឿងបន្ទាន់មួយ​ ទាំងយប់​​​ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសបិទខ្ទប់​​ ទីក្រុងភ្នំពេញទាំងមូល​​​ និងក្រុងតាខ្មៅ​ ក្រោយពីប៉ុន្មានថ្ងៃមុន​ មានការបិទខ្ទប់ខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។

ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវចាត់ទុកជាភូមិសាស្ដ្រតែមួយដែលត្រូវបានបិទខ្ទប់។

ដូច្នេះសូមប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ និងការពារខ្លួន​ឲ្យបានល្អ​​​ជៀសផុត​​ ពីជំងឺកូវីដ១៩​ដ៏កាចសាហាវមួយនេះ​ជាពិសេស​​​ សូមអនុវត្ត​នូវ​​វិធានការ​​​ ៣កំុ​៣ការពារ​​​ ឲ្យបានខ្ជាប់ខ្ជួនបំផុត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]