ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស ដែលកម្ពុជាបញ្ជាទិញ នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ស្អែកនេះហេីយ។
ក្នុងនោះ ស្ថានទូតចិន បានគូសបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ នេះជាវ៉ាក់សាំងដែលបញ្ជាទិញលើកទី២ហើយ ដែលនឹងដឹកមកដល់កម្ពុជា ខណៈដែលវ៉ាក់សាំងស៊ីណូវ៉ាក់ទិញលើកទី១ ចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១កន្លងទៅ។
សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ខែមេសា នេះកម្ពុជា ទទួលបានវ៉ាក់សាំង ៥០ម៉ឺនដូស ខែឧសភា ចំនួន ១លាន ៥សែនដូស ខែមិថុនា នឹងមកដល់ចំនួន ៣លានដូស ខែកក្កដា នឹងមកដល់ ២លានដូស ខែសីហា នឹងមកដល់១លានដូស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]