ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃព្រះរាជាណាចក្រកម្ពុជាសូមធ្វើសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បានដើរផ្សារ និងអាជីវករនៅផ្សារធំទួលសង្កែ ហៅ(ផ្សារសាំហាន់ )ទួលសង្កែ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
ដោយផ្អែកលើមូលហេតុ៖ អ្នកជំងឺកូវីដ១៩ ធ្លាប់បានទៅដើរផ្សារ ដែលស្ថិតនៅទីតាំងខាងលើនេះ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ដោយរាប់ចាប់ពី ថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១កន្លងមក៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]