ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃព្រះរាជាណាចក្រកម្ពុជា​សូមធ្វើសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បានដើរផ្សារ និងអាជីវករនៅ ផ្សារ សេនជូរី ដែលមានទីតាំងស្ថិតនៅ សង្កាត់កាកាប២  ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយផ្អែកលើមូលហេតុ អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ នៅពេលព្រឹក នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។

ផ្សារសិនជូរីចាស់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយអាស្រ័យហេតុនេះ សូមពុកម៉ែ បងប្អូន មេត្តាដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

សេចក្តីជូនដំណឹងរបស់អនុគណៈកម្មាការស្រាវជ្រាវកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]