ភ្នំពេញ៖​ បន្ទាប់ពីប្រកាសស្វែងរករោងម៉ាស៊ីនកិនស្រូវជាដៃគូទាំងឡាយណា ដែលមានទឹកចិត្ត និងបេះដូងសប្បុរសធម៌ ជួយប្រជាជនក្នុងស្ថានភាពលំបាក ក្នុងការផ្គត់ផ្គងការបញ្ជាទិញអង្ករលក់ជូនពលរដ្ឋក្នុងតម្លៃធូរថ្លៃនោះ ពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រកបានឃើញហើយ គឺក្រុមហ៊ុន City Rice Import Export Co., Ltd.

ផុសនៅក្នុងគណនីហ្វេសប៊ុកផ្លូវការ  អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនលក់អង្ករចេញមុខជួយបញ្ចេញអង្ករផ្កាម្លិះ លេខ២ នេះ បានឯកភាពគ្នាដោយសម្រេចផ្គត់ផ្គង់អង្ករផ្កាម្លិះលេខ២ មកផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា តម្លៃ ៤២០ដុល្លារក្នុងមួយតោន ក្នុងនោះ ផ្សារកសិផលឡេងណាវ៉ាត្រា នឹងលក់ចេញវិញ ក្នុងតម្លៃត្រឹមតែ ៣៨០ដុល្លារ ក្នុងមួយតោន គឺចេញខាត ៤០ដុល្លារ ក្នុងមួយតោន។ ក្នុងមួយបាវ ទម្ងន់ ៥០គីឡូក្រាម តំលៃតែ ១៩ដុល្លារ ស្មើនឹង ៧៦,០០០រៀលប៉ុណ្ណោះ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់អង្ករខាត ១តោន ៤០ដុល្លារ

បងប្អូនអាចកម្មង់ទិញបានក្នុងមួយគ្រួសារ ច្រើនបំផុត ត្រឹមតែ ៦បាវ ស្មើនឹង ៣០០គីឡូក្រាមប៉ុណ្ណោះ ហើយមិនអាចទិញលក់បន្ដបានទេ ។ តម្លៃអង្ករលក់ទាបជាងទីផ្សារខ្លាំងនេះ មានតែនៅតាមផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រាប៉ុណ្ណោះ។ ទន្ទឹមគ្នានោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបន្ត ប្រកាសរកក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយណា ដែលមានចំណាប់អារម្មណ៍ អាចទាក់ទងមកដើម្បីសហការជាមួយផ្សារ ក្នុងការដឹកជញ្ជូនជូនពុកម៉ែបងប្អូនដែលកម្មង់ទិញនោះ។

សកម្មភាពខាងលើនេះ គឺពិតជា បានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីទប់ទល់នឹងការឆ្លៀតឱកាសកេងចំណេញឡើងថ្លៃអង្ករ និងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការស្បៀងនេះ ជាចាំបាច់ផងដែរ។

កន្លងមក អ្នកឧកញ៉ា ដែលមានកំណើតក្នុងត្រកូលកសិករមកពីខេត្តព្រៃវែង ដែលតែងតែគិតគូរពីសុខទុក្ខប្រជាជនជាខ្លាំងរូបនេះ ក៏បានចូលរួមបរិច្ចាគ ទឹកប្រាក់ជាមួយរដ្ឋាភិបាល សរុបរហូតដល់ជិត១០លានដុល្លារ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលកូវីដ និងការទិញវ៉ាក់សាំងកូវីដចាក់ជូនប្រជាពលរដ្ឋផងដែរ។  អ្នកឧកញ៉ា និងក្រុមគ្រួសារ តែងតែចេញមុខដឹកនាំធ្វើសឹងគ្រប់សកម្មភាពសប្បុរសធម៌ជួយសង្គមមិនដែលខាន។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា 

បងប្អូន ប្រជាពលរដ្ឋ ជាពិសេសអ្នកនៅភ្នំពេញ ចង់បានអង្គរធូរថ្លៃ សុទ្ធល្អ មានគុណភាពតាមស្ដង់ដារនេះ សូមទាក់ទងទិញនៅ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត់ត្រា គ្រប់សាខាទាំងអស់ក្នុងរាជធានីភ្នំពេញ។ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា មានបន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ ដែលមានប្រភពច្បាស់លាស់ ផលិតតាមស្ដង់ដារ គិតគូរពីសុខភាពអតិថិជន មានលក់នៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា

កសិផលជាតិគិតសុខភាពជាចម្បង មិនចាំបាច់ចេញពីផ្ទះក៏បានហូប កុម្មង់តាម App ឥឡូវនេះ!

  ទំនាក់ទំនងទិញនៅ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា 
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់អង្ករខាត ១តោន ៤០ដុល្លារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់អង្ករខាត ១តោន ៤០ដុល្លារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់អង្ករខាត ១តោន ៤០ដុល្លារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងគ្រួសារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]