ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹង ដែលបានបង្ហោះលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អនុគណកម្មាការស្រាវជ្រាវកូវីដ១៩ នៅកម្ពុជាកាលពីប៉ុន្មាននាទីមុននេះ បានជម្រាបជូនដំណឹងឲ្យដឹងថា គណកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមប្រកាសផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ទាំង លើកទី១ និង លើកទី២ ជូនបងប្អូនប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១ ដោយផ្អែកលើមូលហេតុ អនុគណកម្មាការស្រាវជ្រាវកូវីដ១៩ នៅកម្ពុជាកំពុងតាមដានករណីបុគ្គលមានវិជ្ជមានកូវីដ១៩។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនវិញ និងបន្តអនុវត្តនូវវិធានសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបឲ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]