កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៦ ខែមេសាសារព័ត៌មាន Mydaily បានរាយការណ៍ថា ផលិតផលជាច្រើន ដែលជាតារាសម្តែង Seo Ye Ji ជាអ្នកតំណាងផ្សព្វផ្សាយ ខណៈពេលនេះយីហោនេះកំពុងដំណើរការលុបចោលកិច្ចសន្យាទាំងអស់ជាមួយតារាស្រីរូបនេះ។
យោងតាមគេហទំព័រ Mydaily បានអោយដឹងថាការពិតដែលថា Seo Ye Ji ត្រូវបានផ្តាច់កុងត្រាភ្លាមតែម្តង ជាមួយការផ្សាយពាណិជ្ជកម្មយីហោទាំងអស់នេះ ដោយសារតែរឿងអាស្រូវរបស់នាង នឹងត្រូវបានគេប៉ាន់ស្មានថា តារាសម្តែងរូបនេះកំពុងតែប្រឈមមុខ ចំណាយប្រាក់យ៉ាងច្រើនជាមួយការរំលោភកិច្ចសន្យា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គេនឹងរំពឹងថាតារាស្រីវ័យ ៣១ ឆ្នាំរូបនេះ ប្រហែលជាត្រូវបង់ប្រាក់ពិន័យរាប់ពាន់លានវ៉ុន (ប្រហែលរាប់លានដុល្លារអាមេរិក) ដោយសារតែការរំលោភកិច្ចសន្យា និងការលុបចោលការផ្សាយពាណិជ្ជកម្មផងដែរ។
តួយ៉ាង ការលុបចោលការផ្សាយពាណិជ្ជកម្មទាំងនេះ គឺបណ្តាលមកពីតារាស្រីរូបនេះមានភាពចម្រូងចម្រាស ដែលត្រូវបានគេចោទប្រកាន់ថានាងជាមេក្លោង បណ្តាលឲ្យតារាសម្តែងប្រុស King Jung Hyun ធ្វើអាកប្បកិរិយាមិនគប្បី ទៅសមាជិកកូនពៅ Seohyun ក្រុម SNSD ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]