កូរ៉េខាងត្បូង៖ តារាចម្រៀងក៏ដូចជាតារាសម្តែង Lee Seung Gi ត្រូវបានគេរាយការណ៍ថាបានទិញផ្ទះវីឡាឯកជនថ្មីនៅក្នុងទីក្រុងរណប Sungbuk-dong ក្នុងតំបន់ Sungbuk-gu ក្នុងតម្លៃប្រមាណ ៥,៦ ពាន់លានវ៉ុន (ប្រហែលជាង ៥ លានដុល្លារអាមេរិក)។
តួយ៉ាងតាមរបាយការណ៍សង្ស័យថាគោលដៅរបស់ Lee Seung Gi ក្នុងការទិញនេះគឺដើម្បីវិនិយោគលើប្រាក់ចំណេញអចលនទ្រព្យនាពេលអនាគតក្នុងរយៈពេលវែង ដែលគេត្រូវបានដឹងថា ទីតាំងផ្ទះវីឡា Sungbuk-dong ត្រូវបានគេស្គាល់ថាជាសង្កាត់លំនៅដ្ឋានរបស់បុគ្គលជោគជ័យ និងអ្នកអភិជនរស់នៅជាច្រើននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ វាមិនមែនជាលើកទីមួយនោះទេ ដែលតារាប្រុសរូបនេះបាន ចំណាយរាប់លានដុល្លារ ក្នុងការវិនិយោគលើអចលនៈទ្រព្យ ដោយត្រូវបានដឹងថា កាលពីមុនរូបលោក បានទិញផ្ទះមួយកន្លែងនៅតំបន់ផ្លូវ Gangnam ដែលមានតម្លៃ ៣.១ លានដុល្លារ។ អាផាតមិនប្រណីតនៅ BrownStone Legend ដែលដាក់ឈ្មោះម្តាយរបស់លោក មានមានតម្លៃ ក្បែរ ២លានដុល្លារ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]