រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងពី ផេកហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍កម្ពុជា បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យ និង បញ្ជាផ្ទាល់ដល់ទីតាំងបិទខ្ទប់ នៅស្ពានអាកាសក្បាលថ្នល់ ស្របពេលដែលទីតាំងខាងលើនេះ មានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំណើរ ដែលជាហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងនោះដែរ ឯកឧត្តម បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ បើនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធរ កំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ ដោយមិនមានការយោគយល់ឡើយ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]