រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកដជាជ្រាបរួចហើយ រឿងរ៉ាវមួយរបស់នាយនគរបាលផ្កាយពីរម្នាក់ ដែលបានល្មើសនឹងវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ការស្កាត់ការចម្លងនៃជំងឺកូវីដ១៩ បែបជាមន្ត្រីនគរបាលផ្កាយពីររូបនេះ និង​បក្សពួកពីរនាក់ទៀត បានផឹកស៊ីច្រៀងលេងសប្បាយថែមទាំងប្រមូលផ្តុំ ដែលត្រូវបានកងកម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមបញ្ជារបស់ឯកឧត្តម ឃួង ស្រេង ធ្វើការវាយខ្នោះ និង ចាត់ការតាមនិតិវិធីច្បាប់។

ដោយឡែក យោងតាមព្រះក្រឹតមួយត្រូវបានឡាយព្រះហត្ថលេខា ដោយ ព្រះមហាក្សត្រ នស/រកត/០៤២១/៣៥១ តាមមាត្រា១ បានបញ្ជាក់ថា៖ដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និង បណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ចំពោះ ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អត្តលេខ ៧៣៥៥៧ ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិនៃក្រសួងមហាផ្ទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ នាយឧត្តមសេនីយ៍ទោរូបនេះ និង បក្សពួក ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធីទៅតាមច្បាប់ ដោយហេតុតែបានល្មើសនឹងបម្រាបបិទខ្ទប់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ព្រះរាជក្រឹតព្រះមហាក្សត្រ
អ៊ុង ចាន់ធួក និង បក្សពួក
អ៊ុង ចាន់ធួក និង បក្សពួក
អ៊ុង ចាន់ធួក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]