រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៧ មេសា ២០២១ ដោយសារ ការមើលឃើញ នូវចំនួនអ្នកឆ្លងកាន់តែកើនឡើងជារៀងរាល់ថ្ងៃនោះ ជាពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះ បងប្អូនអាជីវករ កម្លាំងសន្តិសុខផ្សារដើមគ ប្រមាណ១០០នាក់ បានឆ្លងជំងឺកូវីដ១៩ ទើប ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវ សេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្ន មូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង ។

គួរបញ្ជាក់ផងដែរថា ការបិទបណ្តោះអាសន្ននេះ នឹងធ្វើឡើងក្នុងរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពី ថ្ងៃទី ១៨ មេសា រហូតដល់ ថ្ងៃទី ១ ឧសភា ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺនេះ កាន់តែខ្លាំងឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យ បងប្អូនអាជីវករ សន្តិសុខ បានចេញចូលផ្សារនេះ គិតចាប់ពីថ្ងៃទី ០៥ មេសា ២០២១ ឲ្យរួសរាន់ទៅយកសំណាក ជាបន្ទាន់ ក្នុងបរិវេនមជ្ឈមណ្ឌលវប្បធម៌ចេនឡា ព្រមទាំំងអនុវត្តវិធានការ ចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល ផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]