ភ្នំពេញ៖ កញ្ញា លីវ ជីលី ដែលពុកម៉ែ បងប្អូន ជាពិសេសប្រិយមិត្ត និងទស្សនិកជនបានស្គាល់ថា កញ្ញា ជាបវរកញ្ញា តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា និងទើបតែបានបញ្ចប់ការប្រកួតនៅឯប្រទេសថៃនាពេលថ្មីៗកន្លងទៅនេះ។
ដោយឡែក ក្រោយពីបានត្រឡប់មកពីការប្រកួតវិញ កញ្ញា កំពុងតែទាក់ទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជាខ្មែរជាច្រើនរូប ដែលក្នុងនោះ សូម្បីតែមកពីប្រទេសផ្សេងៗក៏បានបង្ហាញ ការពេញចិត្តចំពោះបវរកញ្ញាខ្មែររូបនេះផងដែរ។ តួយ៉ាង បើយើងក្រឡេកមកមើលពី សម្រស់របស់កញ្ញា លីវ ជីលី វិញ ក៏ស្រស់ស្អាតមិនធម្មតាដែរ ដោយមានសម្រស់អំណោយផលពីធម្មជាតិស្រាប់ផង កញ្ញា កាន់តែទទួលបានប្រជាប្រិយភាពមួយកម្រិតថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីពេលថ្មីនេះកញ្ញា បានបង្ហោះ វីដេអូ តុបតែតែងខ្លួនបែបប្រពៃណីទំនៀមទម្លាប់ខ្មែរ នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង ដែលបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតសមសួន ជាមួយនឹងសម្លៀកបំពាក់បែបខ្មែរអមដោយក្បូរក្បាច់រចនា គ្រឿងអលង្ការស្រោបពេញខ្លួន មួយឈុតនេះ ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]