ថៃ៖ ថ្វីត្បិតតែជារឿងដ៏ល្អមួយ បន្ទាប់ពី តារាស្រីល្បីឈ្មោះ Lee Natalie បានសម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់យ៉ាងជោគជ័យ ប៉ុន្តែនៅតែមានរឿងដ៏គួរឲ្យព្រួយបារម្ភខណៈពេលនេះ ស្វាមីរបស់នាង លោក Fluke បានឆ្លងជំងឺកូវីដ១៩។
យ៉ាងណាមិញ ក្រោយពីទទួលបានដំណឹងបែបនេះហើយ បានធ្វើឲ្យប្ដីប្រពន្ធមួយគូនេះ មានការចេញចាកឆ្ងាយពីគ្នា ជាពិសេស បានចេញឆ្ងាយពីកូនស្រីដែលទើបតែនឹងកើត ដើម្បីជៀសវាងពីការឆ្លងជំងឺកូវីដ១៩ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើទោះបីជា លទ្ធផលតេស្តរបស់ Natalie ចេញមកអវិជ្ជមានក៏ដោយ តែនាងនៅតែរក្សាគម្លាតឆ្ងាយពីកូនស្រី ដោយកាលពីថ្មីៗនេះ នាងបានបង្ហាញរូបភាពដ៏គួរឲ្យអាណិតមួយ ក្នុងពេលកំពុងតែបីកូន ដោយរូបនាងផ្ទាល់បានស្លៀកសម្លៀកបំពាក់ ពាក់របាំងការពារយ៉ាងជិតឈឹង ដើម្បីការពារការឆ្លងជំងឺទៅដល់កូនស្រីរបស់ខ្លួន។
ក្រោយពីបានឃើញបែបនេះហើយ មិត្តៗរួមទាំងហ្វេនៗជាច្រើន ពិតជាបានចូលរួមលើកទឹកចិត្តទៅដល់នាង និងគ្រួសារ ក៏ដូចជាជូនពរឲ្យនាងជៀសផុតពីជំងឺកូវីដ១៩ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]