ភ្នំពេញ៖ ពេលប៉ុន្មានខែនេះឃើញថា ចំនួនអ្នកឆ្លងកូវីដ១៩មានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យថ្នាក់ដឹកនាំមានការមម៉ាញឹកយ៉ាងខ្លាំង ជាពិសេសគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំគិតគូ ដល់សុវត្ថិភាពប្រជាជន និងប្រទេសជាតិជាធំ ដោយសារវីរុសប្រភេទថ្មីនេះបានធ្វើការគម្រាមកំហែងយ៉ាងខ្លាំងដល់ សុខភាពប្រជាជន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ដោយឡែក កាលពីពេលថ្មីៗនេះ សម្តេច ហ៊ុន សែន បានសម្រេចបន្តអនុវត្តការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីនេះគឺជាសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល សម្រាប់រយៈពេល ៨ (ប្រាំបី) ថ្ងៃបន្តទៅមុខទៀត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
យ៉ាងណាមិញ សូមបងប្អូនទាំងអស់មេត្តាជួយសហការនូវ វិធានការពារ៣កុំ៣ការពារផង ដើម្បីរួមគ្នាទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕២
សូមចូលទស្សនាលិខិតដែលបានចេញដោយសម្តេចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]