រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរដឹងស្រាប់ហើយថា រាល់ការរៀបចំ ទីតាំងសម្រាកព្យាបាលជំងឺកូវីដ១៩ ធំៗទាំងប៉ុន្មាន ក្នុងរាជធានីភ្នំពេញ ត្រូវស្ថិតនៅក្រោម ការត្រួតពិនិត្យ រៀបចំ និងចាត់ចែង ដោយកូនប្រុសច្បងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងកូនប្រសារស្រី ដែលត្រូវបានគេស្គាល់គ្រប់ៗគ្នាថាជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពី ជំងឺកូវីដ១៩ ផ្តើមវាយលុកខ្លាំងក្នុងផ្ទៃប្រទេស មហាជនសង្កេតឃើញ គូស្នេហ៍មួយគូនេះ លះបង់សេចក្តីសុខខ្លួនធំធេងខ្លាំងណាស់ ស៊ូនៅប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ជាមួយនឹងកងទ័ពអាវស មិនរាថយ មិនតែប៉ុណ្ណោះ ត្រូវនៅឆ្ងាយពីផ្ទះ ដែលធ្លាប់តែសម្រាកលក់ស្រួល នៅឆ្ងាយពីកូនៗជាទីស្រលាញ់ ដើម្បីយកពេលវេលាទាំងប៉ុន្មាន មករៀបចំកន្លែងសម្រាកព្យាបាលឲ្យបងប្អូន ដែលបានឆ្លងជំងឺកូវីដ១៩ទាន់ពេលវេលា លើសពីនេះទៅទៀត មិនខ្វាយខ្វល់ពីឋានៈ ពីមុខមាត់ តួនាទី ថែមទាំង ជួយកិច្ចការទាំងអស់ក្នុងដំណើររៀបចំ ទីកន្លែងសម្រាកនីមួយៗ យ៉ាងពេញចិត្តពេញមួយទំហឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបន្ថែមថា តើអ្នកដឹងថា វាហត់យ៉ាងណា ក្នុងការដើរតួយ៉ាងសកម្មបែបនេះ? តើអ្នកដឹងទេថា ពួកគាត់នឹកកូនៗគាត់ប៉ុណ្ណា តែគាត់មិនអាចទៅជួបបានក្នុងពេលនេះទេ? តើអ្នកដឹងថា នេះជាការលះបង់ធំមួយទេ ដោយសុទ្ធចិត្តទុកចោលនូវសេចក្តីសុខបុគ្គល ហើយងាកមើលពីសេចក្តីសុខប្រជាជន បងប្អូនវិញ?
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]