ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលបានទៅកាន់ ក្រសួងវប្បធម៌និងវិចិត្រ​សិល្បៈ ដែលមានទីតាំងស្ថិតនៅ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ។

ដោយឡែក ការប្រកាសនេះគឺបានធ្វើឡើយក្រោយពី អ្នកជំងឺកូវីដ១៩ម្នាក់បាន ទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើនេះ ដូច្នេះប្រសិនជាបងប្អូនមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគដែលមានទីតាំងនៅ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. វិទ្យាល័យ​បាក់ទូក​
២. វិទ្យាល័យ​បឹង​ត្របែក​
៣. មណ្ឌលសុខភាពចាក់អង្រែក្រោម​
៤. មន្ទីរ​ពេទ្យខ្មែរ សូវៀត​
៥. សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
៦. វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
៧. ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
៨. ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
៩. មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)

យ៉ាងណាមិញ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

សូមចូលទស្សនារូបភាពខាងក្រោមៈ

ក្រសួងវប្បធម៍ និងវិចិត្រ​សិល្បៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]