ក្រុងតាខ្មៅ ៖ កាលពីថ្ងៃទី ១៤ មេសា ២០២១ថ្មីៗនេះ រាជរដ្ឋាភិបាលបាន ប្រកាសបិទខ្ទប់ ក្រុងតាខ្មៅ និងរាជធានីភ្នំពេញ ដើម្បីបញ្ចៀស ការរីករាលដាលឆ្លង ក្នុងសហគមន៍កាន់តែខ្លាំងឡើងៗ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការរាលដាលឆ្លង ជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ម៉្យាងវិញទៀត ដើម្បីទប់ស្កាត់ ការរាលដាលឆ្លងទៅកាន់តំបន់ផ្សេងៗទៀត ដែលការអនុវត្តនេះ ត្រូវបានគិតចាប់ពីថ្ងៃទី ១៥ មេសា ដល់ថ្ងៃទី ២៨ មេសា ២០២១ មានរយៈពេល ១៤ថ្ងៃ។
ទន្ទឹមនឹងនេះ ដោយសារតែផ្សាររដ្ឋ ក្នុងក្រុងតាខ្មៅត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីការពារការឆ្លងកូវីដ១៩ នោះ គេក៏ត្រូវ លើកមកជំនួសនៅ ទីលានបាល់ទាត់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីឲ្យប្រជាពលរដ្ឋ បានលក់ដូរ បន្លែ សាច់ សម្រាប់ផ្គត់ផ្គង់ក្រពះប្រចាំថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា មហាជនចាប់ផ្តើម ចាប់អារម្មណ៍និង កោតសរសើរជាខ្លាំង ចំពោះ ទិដ្ឋភាពនៃ ការរៀបចំ ផ្សារបណ្តោះអាសន្នមួយនេះ ដែលបង្ហាញពី ការរក្សាគម្លាតមានសមរម្យ ពីតូបមួយទៅតូបមួយ ជាពិសេស វាមិនចង្អៀត ដូចនឹងផ្សារលក់ធម្មតា ជាហេតុធ្វើឲ្យ ប្រជាជន មានហានិភ័យទាបក្នុង ការឆ្លងនិង ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ លើសពីនេះទៅទៀត គេឃើញ ផ្សារនេះ ត្រូវបានរៀបចំឡើង ប្រកបដោយអនាម័យថែមទៀតផង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]