យល់ដឹង៖  មនុស្សស្រីយើងម្នាក់ៗមានចរិកលក្ខណៈខុសគ្នា យើងអាចសង្កេតតាមរយៈឥរិយាបថនៃការនិយាយស្តី ស្រីខ្លះរួសរាយរាក់ទាក់សម្ដីទាន់ភ្លន់គេចូលចិត្តស្រលាញ់រាប់អាន ដោយសារតែការចេះនិយាយលើកដាក់ពាក្យសម្ដីសមរម្យ តែបើពូកែនិយាយលើសពេកនោះអាចនឹងធ្វើឲ្យប៉ះពាល់អារម្មណ៍គេ ជួនកាលអាចបង្កជម្លោះជាដើម​។

ភាគច្រើនមនុស្សស្រីដែលមិនសូវចេះនិយាយច្រើន តែបើនិយាយគឺមានតែរឿងដែលមានប្រយោជន៍និងនិយាយតែពាក្យពិត បែរជាមានគេគោរពស្រលាញ់និងឲ្យតម្លៃច្រើនជាងគេ ជាពិសេសត្រូវចិត្តចាស់ទុំ គេតែងចាត់ទុកមនុស្សស្រីប្រភេទនេះថាជា ស្រីគ្រប់លក្ខណ៍ ។ លក្ខណៈរបស់ ស្ត្រីគ្រប់លក្ខណ៍ តាមតម្រាបុរាណ គិតមកដល់សម័យបច្ចុប្បន្ននេះ ឃើញថាហួសសម័យទៅហើយ។ ប៉ុន្ដែទោះយ៉ាងនេះក្ដី បើមានស្ត្រីណាប្រកបដោយលក្ខណៈខាងក្រោមនេះ ស្ត្រីនោះអាចចាត់ទុកថាជា មនុស្សស្រីគ្រប់លក្ខណ៍

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

១. មិនសូវចេះនិយាយស្ដី

មិនមែនមិនសូវចេះនិយាយ មានន័យថានាងមិនចង់និយាយរកគេឯងនោះទេ តែចង់សម្ដៅដល់ពាក្យដែលចេញទៅក្រៅមានដែនកំណត់ មិនបំផ្លើសការពិត តែការពិតខ្លះមិនអាចចេះតែហាមាត់និយាយផ្ដេសផ្ដាស់នោះទេ ព្រោះរឿងមួយចំនួនអាចធ្វើឲ្យគេស្ដាប់ហើយ ខូចអារម្មណ៍។ នាងដឹងច្បាស់ថាបើពាក្យណាដែលចេញពីមាត់ចូលត្រចៀកគេហើយ គឺមិនអាចកែវិញបានទេ ដូច្នេះមនុស្សស្រីម្នាក់នេះមានទម្លាប់មួយគឺនិយាយតែការពិត ហើយការពិតដែលមានព្រំដែន។

រូបតំណាង

២. មិននិយាយដើមគេ

និយាយច្រើនគេស្អប់ បើនិយាយមិនប្រាកដ គេកាន់តែស្អប់លើសដើម មនុស្សស្រីភាគច្រើនតែងតែមានទម្លាប់និយាយដើមគេនៅពេលជួបជុំមិត្តភក្ដិ ឬចូលចិត្តនិយាយដើមគេជាមួយអ្នកជិតខាង។​ មនុស្សប្រភេទនេះគឺជាមនុស្សឥតប្រយោជន៍ បង្កជម្លោះ ដុតដាលឲ្យគេឈ្លោះគ្នា តាមរយៈពាក្យសម្ដីនិយាយមិនពិត ចេះតែប្រឌិតពីនេះពីនោះឲ្យតែបានសប្បាយមាត់។ បើមនុស្សស្រីណាដែលមិនចេះនិយាយដើមគេនោះគឺជាស្រីដែលមានតម្លៃ ចេះឲ្យតម្លៃខ្លួននិងអ្នកដទៃ មិនចេះរករឿងដាក់ខ្លួនឬអុចអាលគេ។

រូបតំណាង

៣. ពាក្យសម្ដីមានតម្លៃ

មនុស្សគេយកសម្ដី ដំរីគេយកភ្លុក ជាការពិតណាស់ពាក្យសម្ដីជារបស់មានតម្លៃដែលអាចកែប្រែអ្វីបានតាមរយៈការនិយាយស្ដី បើអ្នកដែលមានចំណេះដឺងខ្ពង់ខ្ពស់គេប្រយ័ត្នប្រយែងណាស់នៅរាល់ពាក្យពេចន៍ទាំងឡាយដែលចេញពីមាត់។ មនុស្សស្រីគេមិនសូវឲ្យតម្លៃលើពាក្យសម្ដីប៉ុន្មាននោះទេ ព្រោះគេចាត់ទុកស្រី​ជាភេទទន់ខ្សោយ តាមចាស់បុរាណបានពោលថា ស្ត្រីបង្វិលចង្ក្រាន្តមិនជុំ តែនៅពេលបច្ចុប្បន្ននេះ ស្ត្រីមានសិទ្ធិស្មើនឹងបុរសដូចនេះហើយ បើស្ត្រីណាដែលមានចំណេះដឹងខ្ពង់ខ្ពស់ចេះរៀបចំពាក្យសម្ដី គេឲ្យតម្លៃ និងអាចមានការងារធ្វើល្អ អាចគ្រប់គ្រងការងារក្រុមហ៊ុនធំៗ គេគោរព ហើយពាក្យសម្ដីដែលចេញទៅហើយ តែងតែមានឥទ្ធិពលជានិច្ច។ 

រូបតំណាង

​​​​យោងតាមការនិយាយស្ដីតែម្យ៉ាងគឺមិនគ្រប់គ្រាន់ថាជាស្រីគ្រប់លក្ខណ៍បាននោះទេ អ្វីដែលសំខាន់គឺឲ្យតែមាន ចំណេះដឹង សីលធម៌ គុណធម៌ ក៏ល្អណាស់ទៅហើយ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]