ភ្នំពេញ៖ Influencer វ័យក្មេងកញ្ញា ជា ស្រីនា ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងកាន់តែជោគជ័យខ្លាំង តាមរយៈការថតវីដេអូបង្ហោះលើបណ្ដាញសង្គម។ បើទោះបី វីដេអូរបស់នាងតែងតែបង្ហាញពីសកម្មភាពផាត់មុខ តែពេលនាងបង្ហោះវីដេអូម្ដងៗ មានអ្នកចុចចូលមើលច្រើន មិនក្រោម១០ម៉ឺននាក់នោះទេ។

ជាកាrពិត បន្ទាប់ពីធ្វើវីដេអូផាត់មុខទទួលបានជោគជ័យ គេសង្កេតឃើញថា ស្រីនា ទទួលបានការងារច្រើនជាងមុន មិនថាថតស្ពត ឬថតក្នុងកម្មវិធីផ្សេងៗជាដើម។ លើសពីនេះទៅទៀត បើងាកទៅមើលរូបសម្ផស្សវិញ Influencer វ័យក្មេងរូបនេះ ពិតជាស្រ់ស្អាតខ្លាំង ជាពិសេស ពេលនាងរៀបចំខ្លួនម្ដងៗ ធ្វើឲ្យកម្លោះៗ សម្លឹងមើលមិនដាក់ភ្នែកនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗ ស្រីនា បានថតរូបបង្ហោះលើបណ្ដាញសង្គម ធ្វើឲ្យហ្វេនលង់ស្នេហ៍នាងគ្រប់គ្នា បើទោះបីរូបភាពទាំងនោះ នាងថតយកត្រឹមតែមុខ តែមើលទៅពិតជាស្អាតខុសប្លែកជាងរាល់ដងខ្លាំង។ ហើយអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ គ្រប់ទឹកមុខរបស់នាង ពិតជាឃ្យូតខ្លាំងតែម្ដង។ ម្យ៉ាងវិញទៀត តារាស្រីរូបនេះ ក៏មានអត្តចរិតក្រមិចក្រមើមគួរឲ្យក្នាញ់ទៀតផង។

ជាក់ស្ដែង ក្រោយបង្ហោះរូបភាពឃ្យូតៗទាំងនេះជាញឹកញាប់នៅលើបណ្ដាញសង្គម មានអ្នកគាំទ្រជាច្រើនសរសើរពីមុខមាត់នាង ហើយក្នាញ់នឹងតារារូបនេះគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ជា ស្រីនា
  កញ្ញា ជា ស្រីនា
  កញ្ញា ជា ស្រីនា
  កញ្ញា ជា ស្រីនា
  កញ្ញា ជា ស្រីនា
  កញ្ញា ជា ស្រីនា
  កញ្ញា ជា ស្រីនា
  កញ្ញា ជា ស្រីនា
  កញ្ញា ជា ស្រីនា
  កញ្ញា ជា ស្រីនា
http://editor.khmerload.com/article/edit/148700

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]