បរទេស៖ រូបភាពបែកធ្លាយថ្មីៗនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញនូវរូបរាងរបស់ iPhone 13។ រូបភាពទាំងនេះបានបង្ហាញពីភាពខុសគ្នារវាងផ្នែកខាងលើ (notch) នៃ iPhone 13 និង iPhone 12។
រូបភាពទាំងនេះត្រូវបានចែកចាយលើបណ្តាញសង្គមធ្វីតធ័រដោយអ្នកប្រើប្រាស់ឈ្មោះ DuanRui ហើយហាក់ដូចជាមានប្រភពមកពី Weibo។ រូបភាពបានបង្ហាញពីទំហំអេក្រង់ iPhone 13 និងស្នាមរន្ធខាងលើ ដោយប្រើ screen protectors ធ្វើជាការបង្ហាញ។ ព័ត៌មានជាក់លាក់អំពីប្រភពរូបភាពនេះគឺមិនច្បាស់លាស់ទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងរូបភាពទាំងនេះ គេឃើញថាផ្នែករន្ធខាងលើនៃ iPhone 13 គឺមានទំហំទទឹងតូចជាង iPhone 12។ គេរំពឹងថា ទំហំវានឹងថយចុះប្រហែល30ភាគរយ។ ទោះយ៉ាងណាក៏ដោយ ផ្នែករន្ធខាងលើអាចនឹងខ្ពស់ជាងមុនប្រសិនបើ Apple ផ្លាស់ប្តូររន្ធ ear piece ទៅខាងលើវិញ។
កន្លែងចាប់មុខ Face ID និងសមាសធាតុកាមេរ៉ានៅតែស្ថិតលើផ្នែកខាងលើនោះដដែល។
ក្រៅពីផ្នែករន្ធខាងលើតូចជាងមុន ទូរសព្ទ iPhone 13 ត្រូវបានគេរំពឹងថានឹងមានលក្ខណៈស្រដៀងនឹង iPhone 12 ដែលវានឹងចេញជា4ទំហំដូចនឹង iPhone 12 ដែរ គឺ 5.4អ៊ីញ, 6.1អ៊ីញចំនួន2ម៉ូឌែល និង6.7អ៊ីញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]