ខេត្តសៀមរាម ៖ ពិតណាស់ ទំព័របណ្តាញសង្គម Nas Daily ជាទំព័រហ្វេសប៊ុក និងYouTube ដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពាសពេញសកលលោក តាមរយៈមាតិកាថ្មីៗ ក្នុងន័យចែករំលែកពី អ្វីដែលបានកើតឡើង ជុំវិញពិភពលោក ដែលមនុស្ស មិនធ្លាប់ដឹង និង ស្គាល់ពីមុនមក។

ទន្ទឹមនឹងនេះ ប្រសិនបើ វីដេអូរបស់បុគ្គលនរណាម្នាក់ ត្រូវបានចុះផ្សាយក្នុងទំព័រ Nas Daily វាប្រៀបបាន ដូចជា ការផ្សព្វផ្សាយ ពង្រីកកត្តិយស មុខមាត់ប្រទេសនោះ លើឆាកអន្តរជាតិ ដោយសារតែ ទំព័របណ្តាញសង្គមនេះ ត្រូវបាន ប្រជាជនលើសកលលោក មកពីបណ្តាប្រទេសខុសគ្នា តាមដានស្ទើររៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា បុគ្គលផ្តួចផ្តើម ថតវីដេអូពីសកម្មភាព ក្នុងការសង់ផ្ទះ និងសំណង់នានា ពីដីឥដ្ឋ និងភក់នេះ ឈ្មោះថា ម៉ូលី ជាមួយគ្នានេះ ម៉ូលី ត្រូវបានគេស្គាល់ថាជា អតីតអ្នកច្នៃម៉ូតម្នាក់ តែរូបគាត់ត្រូវបាន ទុករឿងទាំំងនេះចោល ហើយងាកមកចាប់ផ្តើម បង្កើតវីដេអូ ចាយលុយសន្សំរបស់គាត់ ដើម្បីប្រាប់ពិភពលោក ឲ្យបានដឹងពី ទេពកោសល្យមិនធម្មតារបស់កូនខ្មែរ។ លើសពីនេះទៅទៀត ស្នាដៃពួកគេ ត្រូវបានប្រជាជនខ្មែរជាច្រើន បានធ្វើដំណើរទៅទស្សនាដោយផ្ទាល់ និងទទួលស្គាល់ថា ពិតជាអស្ចារ្យមិនគួរឲ្យជឿ ជាពិសេស គ្រាន់តែឃើញ Nas Daily បង្ហោះវីដេអូនេះភ្លាម មានមនុស្សម្នា មកពីប្រទេសខុសៗគ្នាជាច្រើន ចាប់ផ្តើមផ្ទុះការស្ងោចសរសើរជាខ្លាំង ដែលពេលមុនៗ ពួកគេធ្លាប់បានឃើញ វីដេអូរបស់កូនខ្មែរមួយក្រុមនេះ ល្បីល្បាញខ្លាំងក្នុងបណ្តាញសង្គម YouTube​។

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ស្នាដៃកន្លងមក
ស្នាដៃកន្លងមក
ស្នាដៃកន្លងមក
ស្នាដៃកន្លងមក
ស្នាដៃកន្លងមក
ស្នាដៃកន្លងមក
ស្នាដៃកន្លងមក
ម៉ូលី
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]