ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ នគរបាលខេត្ត បន្ទាយមានជ័យ បានហៅនារីម្នាក់ទៅសួរនាំក្រោយបង្ហោះរូបភាពជួបជុំផឹកស៉ី និងប្រើពាក្យសម្ដីមិនសមរម្យ លើបណ្តាញសង្គម Facebook។
ក្នុងនោះ ស្ត្រីខាងលើមានឈ្មោះ គឹម កញ្ញា ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ដោយរូបនាង ជាម្ចាស់គណនី Facebook ឈ្មោះ «Kanha Kim» ដែលបានបង្ហោះរូបភាពផឹកស៊ី មានគ្នាច្រើន ជាច្រើនសន្លឹកកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ភ្ជាប់នឹងសរសេរពាក្យមិនសមរម្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែមិនបានប៉ុន្មាន រូបនាង ក៏សុខចិត្តមកសារភាព ព្រោះដឹងខ្លួនខុស និងធ្វើការសុំទោស នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយនាងក៏បានសារភាពថា រូបភាពដែលបានបង្ហោះនោះ ជារូបភាពចាស់តាំងពីខែធ្នូ ឆ្នាំ២០២០ ម្ល៉េះ ហើយការដែលនាងប្រើពាក្យសម្តីមិនសមរម្យនោះ ដោយសារមានទំនាស់ជាមួយអ្នកជិតខាង ទើបយករូបនោះមកផុសជាថ្មី។
យ៉ាងណាក៏ដោយ តែក៏ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងមិនគោរពតាមអនុសាសន៍ របស់រាជរដ្ឋាភិបាល ៣ ការពារ ៣ កុំផងដែរ។ ហើយក៏តាមការស្រាវរបស់ការិយាល័យជំនាញ រកឃើញថា រូបភាពដែលបានបង្ហោះនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នោះ ជារូបភាពចាស់ ដែលធ្លាប់បានបង្ហោះក្នុង ខែធ្នូ ឆ្នាំ២០២០ ពិតប្រាកដមែន។
យ៉ាងណាមិញ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យកម្លាំងជំនាញ ធ្វើកិច្ចសន្យាអប់រំស្ត្រីខាងលើ បញ្ឈប់ការបង្ហោះរូបភាពបែបនេះតទៅទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]