ប្រសិទ្ធភាព និងគ្រោះថ្នាក់របស់វ៉ាក់សាំងកូវីដ-១៩ នេះ។ ហេតុនេះ UNICEF កម្ពុជា បានបកស្រាយជុំវិញសំណួរដែលមានការឆ្ងល់ច្រើនពីប្រជាជនទូទៅដូចខាងក្រោមនេះ។
១. តើវ៉ាក់សាំងកូវីដ-១៩ មានសុវត្ថិភាពដែរឬទេ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចម្លើយ៖ ការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់ជំហានដូចគ្នានឹងជំហានដែលប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំងផ្សេងទៀតដែរ។ វ៉ាក់សាំង ត្រូវឆ្លងកាត់ការអភិវឌ្ឍ និងការធ្វើតេស្តជាច្រើនដំណាក់កាល មុននឹងដាក់ឱ្យសាកល្បងគ្លីនិក ជាធម្មតា ត្រូវឆ្លងកាត់ ៣ដំណាក់កាលសិន។ នៅរាល់ដំណាក់កាលទាំងអស់សុទ្ធតែមានការវាយតម្លៃលើសុវត្ថិភាព។ ដំណាក់កាលទី III ដែលជាដំណាក់កាលចុងក្រោយ ជាធម្មតា ធ្វើឡើងជាមួយនឹងមនុស្សជាច្រើននាក់ពោលគឺរាប់ម៉ឺននាក់។
ប្រទេសកម្ពុជា មានអាជ្ញាធរនិយ័តកម្មនៅថ្នាក់ជាតិមួយសម្រាប់គ្រប់គ្រងការងារនេះ ស្ថិតនៅក្រោមក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលចេញការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងមួយចំនួន ក្រោយពីបានវាយតម្លៃលើទិន្នន័យអំពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំងទាំងនោះ ព្រមទាំងទិន្នន័យដែលបានពីអាជ្ញាធរនិយ័តកម្មដទៃទៀត ឬក្រោយពេលដែលវ៉ាក់សាំងណាមួយបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ (EUL) ពីអង្គការសុខភាពពិភពលោក។
ក្រោយពេលដាក់ឱ្យប្រើប្រាស់ នឹងមានការបន្តតាមដានវ៉ាក់សាំង ដើម្បីធានាថា វ៉ាក់សាំងទាំងនេះពិតជាមានសុវត្ថិភាពពេញលេញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងទាំងនេះរួច។
២. មនុស្សនៅតែអាចឆ្លងជំងឺនេះ ក្រោយពេលចាក់វ៉ាក់សាំងរួច ឬថែមទាំងអាចបាត់បង់ជីវិតទៀត ដូច្នេះហេតុអ្វីបានជា យើងគួរប្រថុយទៅចាក់វ៉ាក់សាំង?
ចម្លើយ៖ ក្រោយពេលចាក់វ៉ាក់សាំងរួច វាត្រូវការពេលមួយរយៈ ដើម្បីឱ្យសារពាង្គកាយរបស់យើងផលិតអង់ទីករប្រយុទ្ធជាមួយនឹងវីរុសនេះ និងការពារអ្នកដែលចាក់វ៉ាក់សាំងរួចមិនឱ្យឆ្លងជំងឺ។ វ៉ាក់សាំងអាចពុំបានផ្ដល់ការការពារភ្លាមៗនោះឡើយ ដូច្នេះអាចមានលទ្ធភាពដែលបុគ្គលនេះអាចឆ្លងជំងឺ ក្រោយពេលចាក់វ៉ាក់សាំងរួច។
នេះគឺជាមូលហេតុមួយដែលយើងគួរបន្តអនុវត្តតាមវិធានការការពារ ដូចជា ពាក់ម៉ាស់ លាងសម្អាតដៃ រក្សាគម្លាតសុវត្ថិភាព។ល។ សូម្បីតែក្រោយពេលចាក់វ៉ាក់សាំងរួច។
៣. ក្រោយពេលចាក់វ៉ាក់សាំងរួច តើភាពស៊ាំដែលផ្ដល់ដោយវ៉ាក់សាំងនេះ នឹងនៅយូរបានប៉ុនណា?
ចម្លើយ៖ ភាពស៊ាំនៅបន្តមានជាច្រើនខែ ប៉ុន្តែ គេពុំទាន់ដឹងពីរយៈពេលពេញលេញនៃការបន្តមានភាពស៊ាំដោយសារការចាក់វ៉ាក់សាំងរួចនោះទេ។ ដោយហេតុនេះហើយបានជាសំខាន់ដែលត្រូវបន្តអនុវត្តវិធានការការពារ ដូចជា ការពាក់ម៉ាស់ លាងសម្អាតដៃឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពជាដើម។ ការអនុវត្តតាមវិធានការទាំងនេះ ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃទៀត នៅតែសំខាន់ក្នុងរយៈពេលបន្តបន្ទាប់ខាងមុខនេះ។ ចំណុចដែលសំខាន់ផងដែរនោះ គឺត្រូវចាំថា ភាពស៊ាំអាចការពារអ្នកមិនឱ្យកើតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។ យើងមិនទាន់ដឹងនៅឡើយទេ ថាតើវ៉ាក់សាំងអាចការពារមិនឱ្យអ្នកណាម្នាក់ឈឺ ជាមួយនឹងវីរុសដែលបង្កជំងឺកូវីដ-១៩ បានល្អកម្រិតណានោះ។
៤. តើស្ត្រីមានផ្ទៃពោះនឹងទទួលបានវ៉ាក់សាំងដែរឬទេ?
ចម្លើយ៖ ដោយសារតែបច្ចុប្បន្ននេះ គេនៅខ្វះទិន្នន័យស្ដីពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩ សម្រាប់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានផ្ទៃពោះមិនត្រូវបានចាត់ទុកជាក្រុមអាទិភាព ឬជាក្រុមដែលគួរទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅពេលនេះឡើយ។ បច្ចុប្បន្ននេះ កំពុងមានការសិក្សាបន្ថែមទៀត។
៥. ថាតើការចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើឱ្យខ្ញុំមានសុវត្ថិភាពដែរឬទេ ប្រសិនបើខ្ញុំមានជំងឺប្រចាំកាយ?
ចម្លើយ៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ មានសារៈសំខាន់ជាពិសេសសម្រាប់អ្នកដែលមានជំងឺប្រចាំកាយ ដែលធ្វើឱ្យពួកគេកាន់តែប្រឈមនឹងការធ្លាក់ខ្លួនឈឺ ដោយសារជំងឺកូវីដ-១៩។ ប៉ុន្តែ ប្រសិនបើអ្នកមានជំងឺប្រចាំកាយ អ្នកគួរពិគ្រោះយោបល់ជាមួយនឹងអ្នកផ្ដល់សេវាសុខាភិបាល ដើម្បីពិភាក្សាថាតើវ៉ាក់សាំងកូវីដ-១៩ សមស្របសម្រាប់អ្នកដែរឬទេ។
នៅក្នុងករណីដែលកម្រកើតមាន អាចមានអាលែហ្សីកើតឡើង ក្រោយចាក់វ៉ាក់សាំងរួច។ ក្នុងចំណោមការចាក់វ៉ាក់សាំងមួយលានដូស ប្រតិកម្មអាឡាក់ស៊ីដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិត ត្រូវបានសង្កេតឃើញថា បានកើតតែប្រហែលជាមួយករណីប៉ុណ្ណោះ។
ប្រសិនបើកន្លងមក អ្នកមានប្រតិកម្មជាអាលែហ្សីជាមួយនឹងវ៉ាក់សាំង ថ្នាំ ផលិតផលវេជ្ជសាស្ត្រ ឬអាហារ សូមពិភាក្សាបញ្ហាទាំងនេះជាមួយនឹងអ្នកផ្ដល់សេវាថែទាំសុខភាព មុនពេលចាក់វ៉ាក់សាំង។
៦. តើម្ដាយដែលកំពុងបំបៅកូននឹងទទួលបានការវ៉ាក់សាំងដែរឬទេ?
ចម្លើយ៖ បាទ-ចាស អង្គការសុខភាពពិភពលោកផ្ដល់ជាអនុសាសន៍ថា ប្រសិនបើស្ត្រីដែលកំពុងបំបៅកូន គឺជាបុគ្គលិកសុខាភិបាល ឬស្ថិតនៅក្នុងក្រុមអាទិភាព ដើម្បីទទួលបានការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នោះគួរផ្ដល់ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនពួកគេ។
ការបំបៅកូនផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសុខភាពជាច្រើនដល់ស្ត្រី និងកូនដែលកំពុងទទួលបានការបំបៅដោះ។ អង្គការសុខភាពពិភពលោកមិនផ្ដល់ជាអនុសាសន៍ឱ្យផ្ដាច់ការបំបៅដោះកូនក្រោយការចាក់វ៉ាក់សាំងនោះឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]