កម្សាន្ត៖ ខណៈដែលប្រទេសកម្ពុជា កំពុងតែស្ថិតនៅក្នុងមាត់ជ្រោះមរណៈនៃការវាយលុកពីជំងឺដ៏កាចសាហាវកូវីដ១៩ កាលពីម្សិលមិញ ស្រាប់តែ ព្រះតេជគុណ ឌួង ឆាយ មានសង្ឃដីការ សូមឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយសូមឱ្យមានសេចក្តីជឿជាក់ទុកចិត្តទៅលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បិតានៃសុខសន្តិភាព និង បានសូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជា គេចផុតពីការទន្រ្ទានវាយលុកនៃជំងឺដ៏កាចមួយនេះផងដែរ។
ក្នុងនោះដែរ ព្រះតេជគុណ ឌួង ឆាយ មានសង្ឃដីការដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកដែរថា យោងតាមការជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា គិតមកត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះ កម្ពុជា បានរកឃើញអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៦៣៨៩នាក់ អ្នកព្យាបាលជាសះស្បើយមានចំនួន ២៤៧៦នាក់ អ្នកសម្រាកព្យាបាលមានចំនួន៣៨៦៥នាក់ និង អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន៤៣នាក់៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]