ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ នឹង បើកការលក់ដេញថ្លៃ online នូវសម្ភារៈប្រើរួច រួមទាំងរថយន្តមួយចំនួន ដល់សាធារណៈជនទូទៅ ។
- ទីតំាងលក់ទំនិញដេញថ្លៃ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការដេញថ្លៃប្រព្រឹត្តទៅនៅលើវិបសាយ (website)៖ https://online-auction.state.gov/km-KH
- កាលបរិចេ្ឆទ និង ពេលវេលា៖
ការដេញថ្លៃ online នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង១០ព្រឹក ថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ម៉ោង៥ល្ងាច បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការសរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យពីមន្រ្តីគយរដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹង។
- លក្ខខណ្ឌនៃការលក់៖
- ទំនិញនឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។
- ទំនិញដែលបានលក់ដូចឃើញតាមរូបភាពស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។ អ្នកដេញថ្លៃអាចចូលមើលរូបភាពទំនិញនីមួយៗនៅលើវេបសាយដេញថ្លៃ។
- តម្លៃដេញថ្លៃអប្បរមា ត្រូវបានកំណត់សម្រាប់ឡូត៍នីមួយៗ
- ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយ ដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃទំនិញ ឬក៏មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។ សេចក្តីសម្រេចរបស់ស្ថានទូត ជាសេចក្តីសម្រេចចុងក្រោយ និង មិនអាចតវ៉ាបានឡើយ។
- ការបង់ប្រាក់ៈ អ្នកដេញថ្លៃឈ្នះ ត្រូវបង់បា្រក់គ្រប់ចំនួន ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល ១២០ម៉ោង (៥ថ្ងៃធ្វើការ) ទៅគណនេយ្យធនាគារ របស់ស្ថានទូត បន្ទាប់ពីត្រូវបានទាក់ទង។ គេអាច យកទំនិញចេញបាន ដោយបង្ហាញបង្កាន់ដៃបង់ប្រាក់ និងបង្កាន់ដៃបង់ពន្ធ ទៅក្រុមការងារទទួលបន្ទុកការលក់ដេញថ្លៃរបស់ស្ថានទូត នៅក្នុងកំឡុងពេល ២ សប្តាហ៍បន្ទាប់ពីការលក់។ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬក្រសួងមន្ទីរនានាអាចសាកសួរទៅកាន់មន្រ្តីគយកម្ពុជា អំពីនិតិវិធីលើកលែងពន្ធអាករផ្សេងៗ។
- កាតព្វកិច្ចពន្ធនាំចូលទំនិញនិងអាករផ្សេងៗបន្ទុករបស់អ្នកដេញថ្លៃ។ អត្រាបង់ពន្ធគិតជាភាគរយ (26,50%) ត្រូវបានកំណត់ដោយសមត្ថកិច្ចគយ និងរដ្ឋាករកម្ពុជា។ ការគណនាពន្ធនាំចូលគឺយកតម្លៃដែលដេញថ្លៃឈ្នះគុណនឹងអត្រាភាគរយ ដែលបានកំណត់នៅលើទំនិញនីមួយៗ។
- រាល់ការរៀបចំ និងចំណាយនៅក្នុងការលើកដាក់ ដឹកជញ្ជូនយកចេញនូវទំនិញដែលដេញថ្លៃបាន គឺជាបន្ទុករបស់អ្នកដេញថ្លៃ។
- នៅក្នុងករណីដែលអ្នកទិញខកខានមិនបានយកទំនិញដែលទិញបាននោះចេញពីទីតាំងលក់ ត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថានទូតអាមេរិកនៅភ្នំពេញ ចាត់ទុកថាអ្នកដេញថ្លៃឈ្នះបានបោះបង់ចោលឡូត៍ដែលខ្លួនដេញបាន ហើយបាត់បង់សិទ្ធិក្នុងការយកទំនិញដែលទិញបាននោះ និង ប្រាក់ទាំងអស់ដែលបានបង់។
- ដើម្បីយកទំនិញចេញពីទីតាំងលក់បាន អ្នកទិញត្រូវបង្ហាញបង្កាន់ដៃបង់ប្រាក់ទៅគណនេយ្យធនាគាររបស់ស្ថានទូតអាមេរិកគ្រប់ចំនួន សំណៅនៃការបង់ពន្ធទំនិញ និងសំណៅនៃឯកសារលើកលែងពន្ធទំនិញ (ចំពោះស្ថាប័នដែលស្នើរសុំការលើកលែងពន្ធ)។
- បុគ្គលិករបស់ស្ថានទូតអាមេរិកដែលធ្វើការទាក់ទងនឹងផ្នែកភស្តុភាក្នុងការដេញថ្លៃនេះ ត្រូវបានហាមមិនអោយធ្វើការដេញថ្លៃទេ។
- សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០២៣ ៧២៨ ៥០៣ រៀងរាល់ម៉ោងធ្វើការ៕
ទស្សនារូបភាពទំនិញខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]