ភ្នំពេញ: បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រេចដាក់ចេញនូវវិធានការបិទខ្ទប់ និងបម្រាមគោចរនានាក្នុងការធានាដល់សមត្ថភាព និងវិសាលភាពនៃការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ១៩រួចមក ថ្មីៗនេះ គណកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងនៅកម្ពុជា ក៏សម្រេចផ្អាកការចាក់វ៉ាក់សាំងរយ: ពេល៣ថ្ងៃ ដើម្បីរួមចំណែក ក្នុងការស្រាវជ្រាវរកអ្នកដែលជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩។

យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងសំណួរនានារបស់ប្រជាពលរដ្ឋទាក់ទងទៅនឹងការចាក់វ៉ាក់សាំង កំឡុងពេលនៃការបិទខ្ទប់នៅភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងដាក់ចេញនូវបម្រាមមិនឲ្យធ្វើ ដំណើរឆ្លងខេត្តនោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក៏បានដាក់ចេញនៅលេខទូរស័ព្ទដែលងាយស្រួលឲ្យប្រជាពលរដ្ឋអាចងាយស្រួលសាកសួរព័ត៌មានបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបឲ្យកាន់តែច្បាស់បន្ថែមទៀតនៅ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីជូនដំណឹងរបស់គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]