រាជធានីភ្នំពេញ ៖ ពិតណាស់ រាជរដ្ឋាភិបាល បានប្រកាសបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ មេសា ដល់ថ្ងៃទី ២៨ មេសា ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លង នៃជំងឺកូវីដ១៩នេះ កាន់តែខ្លាំង។
ទន្ទឹមនឹងនេះ ក្រោយពេល បានចេញនូវ សេចក្តីប្រកាសនេះហើយ អាជ្ញាធរបានកំពុងធ្វើ ការរឹតបន្តឹងការចេញចូល របស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឲ្យសម្រាប់តែ ការងារណាដែលចាំបាច់តែប៉ុណ្ណោះ ដែលខណៈពេល មានអាជីវករមួយចំនួនតូច ឆ្លៀតឱកាសលក់តម្លើងថ្លៃ ខុសពីធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៨ មេសា កន្លងទៅថ្មីៗនេះ សមត្ថកិច្ច បានចុះទៅណែនាំ អប់រំ និងចុះកិច្ចសន្យា សម្រាប់អាជីវករម្នាក់ នៅក្នុងផ្សារលូ សង្កាត់បឹងកេងកង ក្រោយទទួលដំណឹងថា បានលក់សាច់ជ្រូកក្នុងតម្លៃថ្លៃ ខុសធម្មតា ស្របពេលបិទខ្ទប់នេះ ។ ពិតណាស់ អាជីវកររូបនេះ មានឈ្មោះថា ស្រេង សិធារ៉ា ភេទស្រី អាយុ ៦០ឆ្នាំ។ គួរបន្ថែមថា នេះបើតាមការបញ្ជាក់ពី ការពិតGCNP ដែលបានសរសេររៀបរាប់ យ៉ាងដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]