កាណាដា៖ តារាសម្តែងប្រុសសង្ហារលំដាប់ A បូកលោក Lee Minho តែងតែទទួលការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន​ ជាមួយរូបភាពលេចធ្លោជាច្រើន នៃរូបសម្រស់ស្រស់សង្ហារ ជាពិសេសនោះទេសភាព ដែលតារាសម្តែងរូបនេះ​ បានផ្តិតយកតែម្តង។

ដោយឡែក កាលពីថ្មីៗនេះ តារាប្រុសវ័យ ៣៣ឆ្នាំ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុកជាផ្លូវការរបស់លោក ដែលបានធ្វើដំណើរកម្សាន្ត នៅឯប្រទេសកាណាដាយ៉ាងសប្បាយ បន្ទាប់ពីបានដកឃ្លាសម្រាកពីការងារសិល្បៈ  បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម កោតសរសើរ នៃរូបថតទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរូបភាពទាំងនោះ​ តារាសម្តែងប្រុសរូបនេះ បានផ្តិតយកទេសភាពលើកំពូលភ្នំទឹកកកសុទ្ធតែព្រិល ជាពិសេសទោះបីរូបលោក ពាក់ម៉ាសហើយក្តី ក៏ប៉ុន្តែ Lee Minho នៅតែបញ្ចេញរូបរាងយ៉ាងខ្ពស់ស្រឡះ បានធ្វើរូបថតទាំងអស់កាន់តែលេចធ្លោ មិនត្រឹមតែប៉ុណ្ណោះ ត្រឹមរយៈពេលខ្លីរូបភាពរបស់លោក ទទួលបានការចុចចូលចិត្តរហូតដល់រាប់សែនឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

Lee Minho 
Lee Minho 
រូប Lee Minho ទើបតែបង្ហោះ
រូប Lee Minho ទើបតែបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]