ខេត្តព្រះសីហនុ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរក្រុងព្រះសីហនុ បានចុះធ្វើការណែនាំអាជីវករ កុំឲ្យមានការតម្លើងថ្លៃទំនិញលក់ដូរ នៅក្នុងពេលស្ថានភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាទាំងមូល កំពុងតែមានការឆ្លងរីករាលដាលយ៉ាងខ្លាំង។
ដោយឡែក រសៀលថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលក្រុងព្រះសីហនុ និងក្រុមប្រឹក្សាសង្កាត់លេខ២ បានចុះបិទស្លាកផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងបានណែនាំដល់អាជីវករនៅផ្សារពាណិជ្ជកម្ម ដែលលក់ដូរម្ហូបអាហារ អង្ករ ត្រី សាច់ និងសម្ភារប្រើប្រាស់ផ្សេងៗ សូមកុំតម្លើងថ្លៃទំនិញ ក្នុងកំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សូមអាជីករលក់ដូរ ទូទាំងប្រទេសមេត្តាកុំតម្លើងថ្លៃ អីវ៉ាន់ ក្នុងពេលដ៏សំខាន់នេះអី ដោយសារពេលនេះសេដ្ឋកិច្ចកំពុងរងការប៉ះពាល់ខ្លាំងពីជំងឺកូវីដ១៩ ធ្វើឲ្យប្រជាជនមួយចំនួនធំបាត់បង់ចំណូលយ៉ាងច្រើន ដូច្នេះទំនិញប្រើប្រាស់ផ្សេងៗគួរតែលក់ដូរក្នុងតម្លៃសមរម្យ កុំតម្លើងថ្លៃ៕
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]