រុស្សុី: កាលពីពេលថ្មីៗនេះ នាង Alina Sanko បវរកញ្ញា ឯកចក្រវាលរុស្សី ត្រូវបានថតជាប់ដោយកាមេរ៉ា IG Story របស់អ្នក Makeup(តុបតែងមុខ) កំឡុងពេលផាត់មុខដោយនាងបាន Bully(មើលងាយ)ដល់បណ្តាបេក្ខភាពនៃបណ្តាប្រទេសមួយចំនួនដែលបានបញ្ជូនបេក្ខភាពសម្បុរខ្មៅ និងបានពោលពាក្យមិនសមរម្យទៅកាន់បេក្ខភាពប្រទេសដទៃផ្សេងទៀត ដោយនាងបាននិយាយ សើចចំអកនិងមើលងាយសម្រស់ថាមានពណ៌សម្បុរ និងរូបសម្រស់មិនសាកសម ក្លាយជាបេក្ខភាពតំណាងឲ្យប្រទេស ដែលនឹងត្រៀមចេញទៅប្រកួតជាមួយខ្លួននៅឯទឹកដីសហរដ្ឋអាមេរិក។

យ៉ាងណាមិញ ចំពោះវីដេអូរបស់នាងក៏ត្រូវបានមហាជននៅទូទាំងពិភពលោក ជាពិសេសអ្នកដែលគាំទ្រវិស័យបវរកញ្ញាបានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងទង្វើដែលមិនអាចទទួលយកបាន ខណ:ដែលការពោលពាក្យមិនសមរម្យបែបនេះ អាចនឹងប្រឈមមុខទៅនឹងការដកបេក្ខភាពនៅក្នុងការប្រកួតដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា នាង Alina Sanko និងត្រូវជាបេក្ខភាពដែលតំណាងឲ្យប្រទេសរុស្សុីចូលរួមនៅក្នុងការប្រកួតប្រជែងក្នុងកម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាល ដែលគ្រោងនឹងធ្វើឡើងនៅលើទឹកដីសហរដ្ឋអាមេរិក នៅក្នុងកំឡុងខែឧសភា ខាងមុខនេះ៕  

ចង់ដឹងឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូដែលមាននៅផ្នែកខាងក្រោម÷

ប្រភពដកស្រង់វីដេអូ: Team Cambodia

នាង Alina Sanko
នាង Alina Sanko
នាង Alina Sanko
នាង Alina Sanko
នាង Alina Sanko
វីដេអូរបស់នាង Alina Sanko(ប្រភព: Team Cambodia)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]