រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីថ្ងៃទី ១១ មេសា ២០២១ កន្លងផុតទៅថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើសេចក្តីជូនដំណឹងពី ការប្រតិកម្មមិនទទួលយក អំពើអគិតរបស់ វិចិត្រករជនជាតិអៀកឡង់ម្នាក់ឈ្មោះ Matt Loughrey តាមរយៈសារព័ត៌មាន Vice បានបង្ហោះរូបជនរងគ្រោះនៅ មន្ទីរស-២១ ដោយខ្លួនបាន អះអាងថា យកទៅដាក់ពណ៌បន្ថែម តែអ្វីដែល ហួសចិត្តទៅវិញនោះ គឺមិនមែនត្រឹមតែដាក់ពណ៌ថ្មីទេ វិចិត្រកររូបនេះ បានកែច្នៃរូបទាំងនោះ ឲ្យខុសពីស្ថានភាពជាក់ស្តែង របស់ជនរងគ្រោះ ដែលបានកំពុងទទួលរង ការគម្រាមកំហែងពី ពួកខ្មែរក្រហម។

 ទន្ទឹមនឹងនេះ ក្រសួងបានបន្តទៀតថា សកម្មភាពទាំងនេះ បានប៉ះពាល់យ៉ាងខ្លាំងចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្ត្រខ្មែរ និងបានបំពានសិទ្ធនៃ ការប្រើប្រាស់រូបថតរបស់សារមន្ទីរ ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែលុះមកដល់ថ្ងៃទី ១៦ មេសា កន្លងទៅនេះ សារព័ត៌មាន VICE Asia បានប្រកាស សុំទោសក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនកម្ពុជា ចំនួន២លើក ដែលមានខ្លឹមសារដូចខាងក្រោមនេះ៕

រូបភាព
រូបភាព
រូបភាព

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ ខាងក្រោមនេះជា តំណភ្ជាប់ទៅកាន់ប្រភព ៖

Editorial Statement Regarding Photographs of Khmer Rouge Victims (vice.com) 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]