ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅកាន់ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
ដោយឡែក ចំពោះមូលហេតុវិញ គឺនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១អ្នកជំងឺកូវីដ១៩ បានធ្វើដំណើរទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើនេះ ដូច្នេះប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ នៅទីតាំងខាងក្រោមដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. វិទ្យាល័យបាក់ទូក
២. វិទ្យាល័យបឹងត្របែក
៣. មណ្ឌលសុខភាពចាក់អង្រែក្រោម
៤. មន្ទីរពេទ្យខ្មែរ សូវៀត
៥. សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
៦. វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
៧. ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
៨. ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
៩. មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)
យ៉ាងណាមិញ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]