ព្រៃវែង៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងតែតាមស្វែងរកបុរសម្នាក់ ដែលបានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័កវិទ្យាល័យបឹងព្រះ ស្រុកបាភ្នំ បាត់សូន្យឈឹង។
ដោយឡែក ដំបូងឡើង អាជ្ញាធរស្រុកបាភ្នំ ខេត្តព្រៃវែង បានឃាត់ខ្លួន បុរសម្នាក់ ឈ្មោះ ណាំ វណ្ណ: អាយុ ៣៦ ឆ្នាំ (អ្នកដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ) ហើយបន្ទាប់មកបុរសរូបនេះ បានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័កវិទ្យាល័យ បឹងព្រះ ស្រុកបាភ្នំ។ ខណៈពេលនេះ សមត្ថកិច្ច បានកសាងសំណុំរឿង ដើម្បីអនុវត្តច្បាប់ចំពោះបុគ្គលរូបនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អាជ្ញាធរស្រុក សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ឬសាធារណជន ឬសមត្ថកិច្ចតាមគោលដៅនានាបានឃើញ សូមមេត្តាផ្តល់ព័ត៌មានមករដ្ឋបាលស្រុក តាមរយៈលេខទូរស័ព្ទ ០៩៦ ៧៥០ ៦០១១ និង ០១៦ ៧១២ ៣៧៦។
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]