បាត់ដំបង៖ កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសស្តីពីការបន្តបិទផ្នែកខាងក្នុងផ្សារ(តួផ្សារ) នៃផ្សារចំនួន០២ គឺផ្សារថ្មីថ្មគោល និងផ្សារឃុំជ្រៃ ក្នុងស្រុកថ្មគោលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល វីរុសកូវិដ១៩ នៅក្នុងសហគមន៍ ។
ដោយឡែក ការធ្វើការបិទ ផ្សារទាំងពីរនេះ គឺមានរយៈពេល៨ថ្ងៃ គឺធ្វើឡើងចាប់ពីថ្ងៃ ២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ ដោយអនុញ្ញាត្តឲ្យលក់តែទំនិញប្រើប្រាស់ប្រចាំថ្ងៃដូចជា បន្លែ ត្រី សាច់ និងគ្រឿងឧបភោគប៉ុណ្ណោះ ហើយត្រូវតែអនុវត្តនូវវិធាន រក្សាគម្លាតសង្គម គម្លាតបុគ្គល ចាប់ពី១,៥០ ឡើងទៅ រួមមានទាំងពាក់ម៉ាស និងលាងដៃបានត្រឹមត្រូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សូមបងប្អូនទាំងអស់គ្នានាំគ្នាអនុវត្តវិធានការពារ៣កុំ៣ការពារ ដើម្បីបញ្ចប់នូវការចម្លងវីរុសដ៏កាចសាហាវនេះផង៕
សូមចូលអានលិខិតដែលចេញដោយ រដ្ឋបាលខេត្តបាត់ដំបងដើម្បីជ្រាបច្បាស់៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]