បរទេស៖ យោងតាមគេហទំព័របរទេសបានឲ្យដឹងថា Suri Cruise បានប្រារដ្ធពិធីខួបកំណើតយ៉ាងកក់ក្តៅនៅផ្ទះជាមួយម្តាយរបស់នាងនៅ Manhattan រដ្ឋ New York កាលពីថ្ងៃអាទិត្យបានធ្វើឲ្យ Katie Holmes ពិតជាមានមោទនភាពដែលបានឃើញកូនស្រីធំឡើង ចូលវ័យជំទង់ពេញរូបរាង យ៉ាងស្រស់ស្អាតបែបនេះ។

ជាក់ស្តែង ដូចធម្មតា Katie កម្របង្ហោះរូប Suri នៅលើ Instagram ទេព្រោះនាងចង់ការពារភាពឯកជនរបស់កូនស្រី។ តែយ៉ាងណាមិញ ឱកាសដ៏កម្រមួយនេះ អតីតភរិយាតារាសម្តែង Tom Cruise បានចែករំលែករូបភាពរបស់កូនស្រីរបស់ខ្លួន កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងចូលវ័យ ១៥ ឆ្នាំ Suri បានទាក់ទាញពីក្រសែភ្នែក ជាមួយកម្ពស់ជិត ១.៧០ ម៉ែត្រមើលទៅពិតជាធំធាត់ពេញរូបរាង ស្រស់ស្អាតខ្លាំងតែម្តង ជាមួយរូបកាយស្តង់ដាដូចតារាម៉ូដែល សាកសមនឹងទម្រង់មុខស្អាតស្រាប់ បានធ្វើឲ្យគេចាប់អារម្មណ៍ថែមមួយកម្រិតទៀត និងទន្ទឹមរង់ចាំថា តើកូនស្រីរបស់ Tom Cruise នឹងដើរគន្លងឪពុកនាង ចាប់អាជីពជាតារាសម្តែងឬយ៉ាងណា?

សូមទស្សនារូបភាពខាងក្រោម៖

 Suri Cruise កាលពីតូថ រហូតដល់ធំ
ម្តាយ និង  Suri Cruise
Suri Cruise វ័យ ១៥ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]