កូរ៉េខាងត្បូង៖  Lisa គឺជាតារាស្រីវ័យក្មេងជនជាតិថៃ ដែលមានសម្រស់ស្រស់ស្អាត និង មានភាពល្បល្បាញខ្លាំងស្ទើរទូទាំងពិភពលោក ដែលអ្នកណាៗក៏ ស្គាល់ថានាង ជាតារាចម្រៀងក្នុងក្រុម  Blackpink   នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់មហាជនអ្នកគាំទ្រជាច្រើន  Lisa ​គឺជានារីវ័យក្មេងដ៏អស្ចារ្យ ដោយសារតែសម្រស់ ដ៏គួរឱ្យទាក់ទាញ ការរាំក៏ពូកែ ច្រៀងក៏ពីរោះ ព្រមទាំងការថតរូប មានភាពស្រស់ស្អាត  ហើយសម្រាប់គណនី Instagram របស់​ Lisa  មានមនុស្សមិនតិចនោះទេដែលតែងតែចូលទៅតាមដាននាងគឺឈានទៅដល់ ៥០លាននាក់រួចទៅហើយ ដែលបញ្ជាក់ថានាងគឺជាតារាជនជាតិថែដំបូងគេបង្អស់ដែលមានអ្នកតាមដាននាងរហូតទៅដល់៥០លាននាក់ ។​

Lisa

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកដឹងអំពី៥ចំណុចបន្ថែមដែលធ្វើឱ្យ Lisa នាងមានភាពល្បីល្បាញខ្លាំង និងមានឥទ្ធិពលនៅទូទាំងពិភពលោក នោះគឺៈ

១. Lisa នាងជាប់លំដាប់លេខ ១ ដែលមានភាពល្បីខ្លាំងនៅទូទាំងប្រទេសកូរ៉េខាងត្បូង និងទូទាំងប្រទេសថៃ ។

២.Lisa  នាង ជាប់លំដាប់លេខ ៧ សម្រាប់អ្នកសិល្បៈ នៅអាស៊ី ។

៣. Lisa នាង ជាប់លំដាប់លេខ ១៩​ សម្រាប់អ្នកតាមដានIG របស់នាងនៅលើពិភពលោក។

៤. Lisa  នាង ជាប់លំដាប់លេខ ៩ ទាក់ទងនឹងផ្នែកតន្រ្តីនៅក្នុង IG របស់នាង។

៥. Lisa  នាងជាបុគ្គលដែលមានអ្នកចូលទៅតាមដាន រហូតទៅដល់៦៦,៨១៧ នាក់ក្នុងមួយថ្ងៃ៕

Lisa
Lisa
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]