កំពង់ឆ្នាំង៖ ជារឿងមួយដ៏ភ្ញាក់ផ្អើល ដោយគ្រួសារ និងអ្នកជិតខាងជាច្រើននាក់ នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបចំបុណ្យសពឲ្យបុរសម្នាក់ទាំងមិនដឹងថា គាត់កើតជំងឺកើតកូវីដ១៩ នោះទេ កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅពេលដឹងថាអ្នកដែលស្លាប់នោះមានលទ្ធផលវិជ្ជមានកូវីដ ពេលធ្វើតេស្តរួច។
ក្នុងនោះ សពដែលស្លាប់មានឈ្មោះ នូ ចុល ភេទប្រុស អាយុ៥៧ នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់បានស្លាប់ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីគាត់ស្លាប់ហើយ ទើបមានការសង្ស័យ ក៏យកសំណាកគាត់ទៅធ្វើតេស្តនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នាវេលាម៉ោង ៨៖០០ព្រឹក ដោយឧបករណ៍តេស្តរហ័ស (Rapid Test) ហើយលទ្ធផលបានបញ្ជាក់ នៅម៉ោង ៤៖០០រសៀលនាថ្ងៃដដែល។
អាជ្ញាធរបញ្ជាក់ថា មានមនុស្សជាច្រើននៅក្នុងមូលដ្ឋាន បានពាក់ព័ន្ធជាមួយសពខាងលើ ដោយសារតែនៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មានការសែនព្រេនកូនចៅ ខណៈដែលគាត់ស្លាប់នៅយប់ថ្ងៃដដែលនោះ។ លុះនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារមិនដឹងថា គាត់កើតកូវីដ១៩ ក៏មានការរៀបចំបុណ្យសព និងមានមនុស្សជាច្រើនទៀត បានទៅបុណ្យសពរបស់គាត់។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានដាក់រថយន្តជាច្រើនគ្រឿង ដើម្បីត្រៀមទៅដឹកមនុស្សមួយភូមិ ដែលមានការសង្ស័យថាពាក់ព័ន្ធនឹងអ្នកកើតកូវីដ១៩នេះ ដើម្បីយកទៅធ្វើចត្តាឡីស័ក ផងដែរ៕
ប្រភព៖ freshnew
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]