ជឿជាក់ថា ចំពោះមនុស្សគ្រប់ៗរូប គឺសុទ្ធតែចង់រស់នៅគេហដ្ឋាន ដែលមានទីធ្លាធំធេង លក្ខណៈធំស្កឹមស្កៃ ដូចការនឹកគិត និងស្រមៃជាដើម ដែលផ្ទះធំអាចធ្វើឲ្យយើងអារម្មណ៍សប្បាយរីករាយ និងមានសុភមង្គលកាន់តែខ្លាំងឡើង ប៉ុន្តែ មិនមានន័យថា ផ្ទះតូចៗសុទ្ធតែបង្កបរិយាកាសឲ្យអាប់អួរនោះទេ។

ជាការពិតណាស់ ចំពោះផ្ទះដែលមានទីធ្លាតូចមិនមែនជាបញ្ហាចំបងឡើង ប្រសិនជាអ្នកមានគំនិត ឈ្លាសវៃ ចេះច្នៃប្រឌិត វាឲ្យមានលក្ខណៈស្រស់ស្អាត តាមបែបលក្ខណៈសម័យកាល និងទំហំផ្ទះរបស់ខ្លួននោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ចំពោះអ្នកដែលមិនមានការពេញចិត្តនឹង ផ្ទះរបស់ខ្លួនដែលមានទីធ្លាតូច ហើយមានបំណងចង់ផ្លាស់ប្តូរទៅជាទីកន្លែងដែលគួរឲ្យចង់រស់នៅ ដោយមានផាសុខភាព និងភាពស្រស់ស្រាយនោះ អាចជួយបាន ហើយជឿជាក់អ្នកប្រាកដជាចូលចិត្តនូវការតុបតែងនេះជាក់ជាមិនខាន។

តោះចង់ដឹងទេថាគន្លឹះអ្វីខ្លះ ដែលអ្នកត្រូវដើម្បីឲ្យផ្ទះដែលមានទីធ្លាតូចរបស់អ្នកក្លាយជាកន្លែងដ៏ស្រស់ស្អាត៖

១. សម្អាតឥដ្ឋឲ្យបានស្អាតជានិច្ច

នេះគឺជាជំហានដំបូងបង្អស់ ដែលធ្វើឲ្យផ្ទះរបស់អ្នកមានផាសុខភាព ព្រោះថាប្រសិនជាឥដ្ឋរបស់លោកអ្នកមិនមានលក្ខណៈភ្លឺរលោងនោះទេ ទោះបីតុបតែបយ៉ាងណាក៏នៅតែមិនស្អាតដដែល។

រូបតំណាង

២.ជ្រើសរើសតុឬ កៅអីដែលមានទំហំធំ

ប្រសិនជាផ្ទះរបស់អ្នកមានលក្ខណៈតូច លោកអ្នកគួរតែជ្រើសរើសតុឬ កៅអីដែលមានទំហំធំ ដើម្បីតាំងនៅទីតាំងណាមួយ ព្រោះថាប្រសិនជាដាក់តុឬ ក្រៅអីដែលទំហំតូចវិញ នោះផ្ទះរបស់អ្នកនឹងមានសភាពរញ៉េរញ៉ៃ និងមិនមានផាសុខភាពសោះឡើយ។

រូបតំណាង

៣. រៀបចំកញ្ចក់ដាក់ក្នុងបរិវេនផ្ទះ

ភាគច្រើនអ្នកប្រាកដជាមិនបានចាប់អារម្មណ៍នោះទេថា កញ្ចក់គឺជាគ្រឿងដ៏សំខាន់មួយសម្រាប់បន្ថែមសោភ័ណភាពនៅក្នុងផ្ទះនោះទេ ប៉ុន្តែវាក៏អាចធ្វើឲ្យភ្នែករបស់យើង កាន់តែមើលឃើញទីធ្លាផ្ទះមានលក្ខណៈធំជាងមុនបន្តិចដែរ។

រូបតំណាង

៤. រៀបចំសម្ភារៈទៅតាមទីតាំងរបស់វា

ចំពោះសម្ភារៈក្នុងផ្ទះគួរតែរៀបទុកដាក់ឲ្យមានរបៀបរៀបរយ និងទុកដាក់ទៅតាមកន្លែងរបស់វា ដោយមានសណ្តាប់ធ្នាប់ មិនរញ៉េរញ៉ៃ ដែលនេះទោះបីជាទីធ្លាតូចមែនប៉ុន្តែមើលទៅគឺមានផាសុខភាពផងដែរ។

រូបតំណាង

៥. គួរតែកុំទុកជញ្ជាំងឲ្យទំនេរ

រូបគំនូរផ្សេងៗគឺសាកសមខ្លាំងជាមួយនឹង ផ្ទះដែលមានទីធ្លាតូច ដូច្នេះអ្នកគួរតែតាំងរូបផ្សេងៗដែលអ្នកពេញចិត្តនៅ ផ្នែកណាមួយលើជញ្ជាំងដែលអ្នកគិតថាសមរម្យផងដែរ។

រូបតំណាង

៦. បន្ថែមក្លិនក្រអូបនៅក្នុងផ្ទះ

ក្លិនក្រអូបអាចធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ បាត់ទុក្ខកង្វល់ក្នុងចិត្ត ដូច្នេះប្រសិនជាអ្នកចង់ឲ្យ​ផ្ទះអ្នកមានក្លិនក្រអូបឈ្ងុយឈ្ងប់ ឧបករណ៍ដុតទៀនប្រភេទនេះ ដែលវាជាអំពូលរំលាយទៀនឲ្យមានក្លិនក្រអូបនៅក្នុងផ្ទះ ម៉្យាងទៀត អ្នកអាចជ្រើសរើសក្លិនដែលអ្នកចូលចិត្ត ដោយអាចទិញបាននៅតាមផ្សារទំនើបនានាផងដែរ។

រូបតំណាង

៧. ដាំរុក្ខជាតិ និងផ្កាខ្លះៗ

ជាការពិតណាស់ រុក្ខជាតិ និងផ្កាជាច្រើនប្រភេទ ត្រូវបានគេតាំងលម្អគេហដ្ឋានដើម្បីបន្ថែមសោភ័ណភាពឲ្យកាន់តែស្រស់ស្អាតជាងមុន ដូច្នេះអ្នកអាចយកពពួករុក្ខជាតិឬ ផ្កាដែលអ្នកស្រលាញ់ពេញមកដាក់តាំងនៅផ្នែកខាងណាមួយនៅក្នុងបរិវេណផ្ទះផងដែរ។

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]