ជប៉ុន: ជារឿងដែលគួរឲ្យសោកស្តាយនៅក្នុងវិស័យគំនូរជីវ ចលជប៉ុន ដោយកាលពីពេលថ្មីៗនេះពោលគឺកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ លោក Osamu Kobayashi ដែលជាអ្នកដឹកនាំរឿងAnimationជប៉ុន ដ៏ល្បីលំដាប់ថ្នាក់អន្តរជាតិ ណារូតូ( Naruto) បានទទួលមរណភាពក្នុងអាយុ៥៧ឆ្នាំ បន្ទាប់ពីលោកបានកើតជំងឺមហារីកតម្រងនោមអស់រយ:ពេលជាង២ឆ្នាំរួចមក នេះបើតាមការបញ្ជាក់ ពីគេហទំព័រសារព័ត៌មានComicbook គណនី Twitterមិត្តភក្តិរបស់លោក និងគេហទំព័រ Wikipedia ។

លោក Osamu Kobayashi
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរលោក Osamu Kobayashi លោកបានកើតនៅថ្ងៃទី១០ មករា ឆ្នាំ១៩៦៤ ហើយក្រៅតែពីរឿង ណារូតូ(Naruto)លោកក៏ជាសហផលិតករ និងជា Director នៅក្នុងវិស័យគំនូរជីវចលដទៃទៀតរួមមានដូចជា:

រឿង Naruto

រឿង Mongolian Chop Squad, រឿងParadise Kiss, រឿងSomeday's Dreamers II Sora, រឿងTable and Fishman,រឿង End of the World, រឿងDigital Juice, and Ani-Kuri 15. រឿងPanty & Stocking with Garterbelt, រឿងGurren Lagann, រឿងGad Guard, Dororo, and Lupin III: Part IV.និងផ្នែកខ្លះៗទៀតនៃគំនូរជីវចលជាច្រើនផ្សេងទៀត៕

តួអង្គNaruto
តួអង្គNaruto
រឿង Mongolian Chop Squad

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]