រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែលដឹងស្រាប់ហើយថា រាជធានីភ្នំពេញ ពេលបច្ចុប្បន្ននេះ បានក្លាយជា ទីតាំងដែលមានការឆ្លងច្រើនជាងគេ ក្នុងប្រទេស ដែលក្នុងនោះ ភាគច្រើន ឆ្លងចេញពី ទីផ្សារធំៗ រោងចក្រ មន្ទីរពេទ្យជាដើម ខណៈនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានដាក់ចេញ នូវតួលេខ ចំនួនអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ របស់តំបន់ហានិភ័យទាំងនេះផងដែរ។

គួរបញ្ជាក់ផងដែរថា តួលេខបច្ចុប្បន្នភាពនេះ ត្រូវបានកំណត់ក្នុងថ្ងៃទី ១៩ មេសា ២០២១ ដោយក្នុងនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.ករណីឆ្លងនៅ ផ្សារដើមគ មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ២១៣ នាក់

២.ករណីឆ្លងនៅ ផ្សារអូរឫស្សី មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ៤១៩ នាក់

៣.ករណីឆ្លងនៅ តំបន់រោងចក្រ មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ១០២៣ នាក់

៤.ករណីឆ្លងនៅ ផ្សារបឹងត្របែក មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ១៤ នាក់

៥.ករណីឆ្លងនៅ ផ្សារនាគមាស មានអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ១៩ សរុបចំនួន ៩០ នាក់

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]