អាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិកអង្គការណាសា បានបង្ហោះដ្រូនឧទ្ធម្ភាគចក្រតូចមួយនៅលើភពអង្គារដោយជោគជ័យ។
ដ្រូនដែលមានឈ្មោះថា Ingenuity បានហោះទៅលើអាកាសមិនដល់មួយនាទីផង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ណាសានៅតែអបអរសាទរនូវជោគជ័យនេះ ព្រោះវាបានតំណាងអោយការហោះហើរយានលើកដំបូងនៅលើភពមួយផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបញ្ជាក់ពីជោគជ័យក្នុងការហោះហើរ បានធ្វើឡើងតាមរយៈផ្កាយរណបមួយនៅភពអង្គារ ដែលបានបញ្ជូនទិន្នន័យត្រឡប់មកផែនដី។
ទីភ្នាក់ងារអវកាសនេះក៏បានសន្យាថា នឹងធ្វើការហោះហើរបន្ថែមទៀតនៅថ្ងៃខាងមុខ។ ដ្រូន Ingenuity នឹងត្រូវបញ្ជាឱ្យហោះហើរកាន់តែខ្ពស់និងកាន់តែយូរជាមុនទៅទៀត ដោយសារតែក្រុមវិស្វករកំពុងតែចង់សាកល្បងពីកម្រិតសមត្ថភាពនៃបច្ចេកវិទ្យាមួយនេះ។
ដ្រូន Ingenuity ត្រូវបានដឹកទៅកាន់ភពអង្គារតាមយាន Persaverance Rover របស់ណាសា ដែលវាបានចុះចតនៅតំបន់ដីក្រហូង Jezero Crater នៅលើភពក្រហមមួយនេះកាលពីខែកុម្ភៈ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]