ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រេចផ្អាកជាបណ្តោះអាសន្នផ្សារពោធិ៍ចិនតុង រយៈពេល១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ ។
ដោយឡែក ការសម្រេចផ្អាកជាបណ្តោះអាសន្នផ្សារពោធិ៍ចិនតុង នេះចាប់ផ្តើមពីម៉ោង សូន្យនាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ ដើម្បីបង្ការ និងទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ អាជីករ អតិថិជន រួមទាំងប្រជាពលរដ្ឋដែលបានចេញចូល នៅទីតាំងនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទម្ទឹមនឹងនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានអំពាវនាវដល់ អាជីករ អតិថិជន រួមទាំងប្រជាពលរដ្ឋដែលបានចេញ ចូល ផ្សារពោធិ៍ចិនតុង ពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ ប្រសិនជាមានអាការៈក្តៅខ្លួន ពិបាកដក ដង្ហើមឬ រោគសញ្ញាផ្សេងទៀតដែលសង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ១៩ សូមអញ្ចើញយកសំណាកមកផ្សារពោធិ៍ចិនតុង ព្រមទាំងអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕
សូមចូលអានលិខិតដែលចេញដោយ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]