ថៃ៖ តារាសម្តែងស្រី Chippy Sirin ជាតារាស្រីមួយរូប ដែលមានភាពរួសរាយនិងគួរឲ្យស្រលាញ់ ថែមទាំងមានទេពកោសល្យសិល្បៈដ៏ពូកែ ទៀតផង។ លើសពីនេះ Chippy បន្ទាប់ពីមានការបែកបាក់ស្នេហា ជាមួយនឹងអតីតសង្សារចាស់ អស់រយៈពេលជិត២ឆ្នាំមកនេះ តារាស្រីរូបនេះ មិនទាន់មានទំនាក់ទំនង ជាមួយនឹងអ្នកណានោះទេ។
ដោយឡែក គេតែងតែសង្កេតឃើញ តាមរយៈគណនីអ៊ីនស្តាក្រាម ផ្ទាល់ខ្លួនរបស់ Chippy បានឱ្យឃើញថា ទោះបីជា Chippy ទៅណាមកណាតែម្នាក់ឯង និង រស់នៅម្នាក់ឯងក៏ពិតមែន ក៏តារាស្រីរូបនេះ នៅតែអាចរកក្តីសុខ និងសុភមង្គលឱ្យខ្លួនឯងបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទោះបីពេលនេះនាងមិនទាន់មានអ្នកមើលថែ ក៏ Chippy មានភាពរឹងមាំនិងមានពេលវេលាសម្រាប់មើលថែខ្លួនឯង ជាពិសេស គេសង្គេតឃើញថាសម្រស់Chippyកាន់តែកើនឡើងធ្វេដង ដោយនាងទើបតែបង្ហោះរូបថ្មីៗនៅលើ Instagram ដោយអង្គុយថតបង្ហាញទឹកមុខ ដ៏ក្រមុិចក្រមើម មើលមួយភ្លេតសឹងតែដូចតុក្កតាជ័រទៅហើយ។ ធ្វើឲ្យហ្វេនៗគ្រប់គ្នា កាន់តែលង់នឹងសម្រស់ដ៏មានមន្តស្នេហ៍របស់តារាស្រីរូបនេះ ក៏ដូចជាទទួលបាននូវការពេញចិត្ត ពីអ្នកទស្សនាជាច្រើនទៀត៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]