សាំងហ្គាពួរ៖ កាលពីថ្ងៃទី ១៩ ខែមេសា សារព័ត៌មាន Zaobao បានរាយការណ៍ថាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់បានធ្វើឡើងនៅប្រទេសសិង្ហបុរី​​ ដោយនៅឆ្នាំនេះកម្រាលព្រំក្រហមត្រូវបានប្រារព្ធធ្វើឡើងនៅកន្លែងពិសេសមួយ នៅឯអាកាសយានដ្ឋាន Changi

ក្នុងនោះផងដែរ តារាសម្តែងស្រីជួរមុខប្រចាំប្រទេស Fann Wong ដែលស្គាល់ថាជា សៀវ ឡុងនី បានក្លាយជាតារាដែលទទួលបានការចាប់អារម្មណ៍ពីបណ្តាញសារព័ត៌មាន។ តារាសម្តែងរូបនេះបានបង្ហាញខ្លួនក្នុងរ៉ូបខ្សែដៃតូចដែលបង្ហាញពីភាពសិចស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកម្តាយកូនមួយរូបនេះ បានធ្វើឲ្យទស្សនិកជន មិនបានកោតសរសើរចំពោះភាពចាស់របស់នាងនៅពេលបង្ហាញមុខមានខ្លាញ់ ដោយសារបានចាំងនៅពីមុខពន្លឺភ្លើង។ មិនត្រឹមតែប៉ុណ្ណឹងទេស្ទីលតុបតែងខ្លួន​ ជាមួយម៉ូតសក់រួញ កាន់តែធ្វើឲ្យភរិយា Christopher Lee កាន់តែចាស់ថែមមួយកម្រិតទៀត។

ទោះជាយ៉ាងណាក៏ដោយដោយមិនបានទទួលការឆ្លើយតបជាវិជ្ជមាន អំពីការតុបតែងខ្លួន តែ Fann Wong នៅតែធ្វើឱ្យសាធារណជនកោតសរសើរចំពោះសុភមង្គលដ៏ផ្អែមល្ហែមក្នុងរង្វង់គ្រួសារ ជាពិសេសនោះ សម្រស់របស់តារាស្រីរូបនេះ នៅតែក្មេងជាងវ័យ ទោះបីវ័យ ៥០ឆ្នាំហើយក្តី៕

សូមទស្សនារូបភាពខាងក្រោម៖

Fann Wong 
Fann Wong 
Fann Wong រូបដែលគេបានរិះគន់
Fann Wong រូបដែលគេបានរិះគន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]