ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វើការចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកនេះ ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខ។

ដោយឡែក ការវ៉ាក់សាំងលើកនេះ សម្តេចគឺបានចាក់នៅគេហដ្ឋានតែម្តង ជាមួយភរិយា ​និងកូនស្រីពៅ។
ដោយលើកនេះ សម្តេចនៅតែបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកស្តាំបន្តកិច្ចការតទៅទៀត ជូនប្រទេសមាតុភូមិ មុនពេលចេញទៅប្រទេស ឥណ្ឌូនេស៊ី ដើម្បីប្រជុំកំពូលអាស៊ានផងដែរ នាពេលប៉ុន្មានថ្ងៃដែល នឹងខិតជិតមកដល់នាពេលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មហាជនក៏ជូនពរដល់ឲ្យសម្តេច ហ៊ុន សែន មានសុខភាពល្អ ដើម្បីបន្តដំណើរកសាងនិងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនតទៅទៀតផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  សម្តេចតេជោ ហ៊ុន សែន
  សម្តេចតេជោ ហ៊ុន សែន កំឡុងពេលចាក់វ៉ាក់សាំង
សម្តេចតេជោ ហ៊ុន សែន កំឡុងពេលចាក់វ៉ាក់សាំង
សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រូពេទ្យ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កំឡុងពេលចាក់វ៉ាក់សាំង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រូពេទ្យ
កូនស្រីរបស់ សម្តេចតេជោ ហ៊ុន សែន កំឡុងពេលចាក់វ៉ាក់សាំង
សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]