ភ្នំពេញ: ក្រោយផ្ទុះករណីឆ្លងក្នុងសហគមន៍នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញរួចមក និងម្យ៉ាងវិញទៀតដោយសារតែករណីឆ្លងនៅតែបន្តកើនឡើងគួរជាទីបារម្ភ អជ្ញាធររាជធានីភ្នំពេញបានសម្រេចដាក់ចេញ នូវការកំណត់តំបន់ក្រហម(តំបន់មានហានិភ័យខ្ពស់)ដែលមានខ្លឹមសារលម្អិតដូចខាងក្រោម
ទីតាំងដែលត្រូវកំណត់ជាទីតាំងដែលចាត់ទុកជាតំបន់ក្រហមមានដូចជា:
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១/.ខណ្ឌមានជ័យ :សង្កាត់ស្ទឹងមានជ័យទី១,២,៣
២/.ខណ្ឌពោធិ៍សែនជ័យ: សង្កាត់ចោមចៅទី១
៣/.ខណ្ឌទួលគោក: ភូមិ១៤,១៦,១៧ នៃសង្កាត់បឹងសាឡាង។
ដោយឡែកដែនកំណត់នៃវិសាលភាពគ្រប់គ្រងតំបន់ក្រហម គឺតម្រូវជាចំបាច់ដោយហាមឃាត់មិនឲ្យប្រជាពលរដ្ឋចាកចេញពីលំនៅដ្ឋានជាដាច់ខាត លើកលែងតែក្នុងករណីដូចខាងក្រោម:
១/.មានបញ្ហាសុខភាពជាបន្ទាន់
២/.ទៅយកសំណាកធ្វើតេស្តនៅតំបន់ជិតនឹងតំបន់ក្រហម
៣/.ទៅចាក់វ៉ាក់សាំងដូសទី២ ដែលនៅជិតតំបន់ក្រហម៕
ចង់ជ្រាបឲ្យកាន់តែច្បាស់បន្ថែមទៀតនៅ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]