ថៃ៖មហាជនជាច្រើនប្រាកដជាស្គាល់ជាមួយនឹង Bo Vanda ដែលជាស្រ្តីមេមាយកូនពីរដែលមានភាពតស៊ូនិងមានភាពរឹងមាំសម្រាប់កូននាង ។ ក្រឡេកទៅមើលរូបសម្រស់របស់នាងវិញគឺស្រស់ស្អាត មិនចាញ់ក្មេងៗដែលនៅលីវនោះទេ។
កាលពីថ្មីៗកន្លងទៅនេះ Bo Vanda នាងបានធ្វើឱ្យមហាជនជាច្រើនមានការ ភ្ញាក់ផ្អើលជាមួយសម្រស់ដ៏ស្រស់ស្អាត បន្ទាប់ពីនាងបានកាត់សក់ខ្លីត្រឹមក ដែលមើលទៅគឺប្លែកខ្លាំង ព្រោះធ្លាប់តែឃើញសម្រស់នាងកាលនៅសក់វែង តែពេលនេះនាងបានផ្លាស់ប្តូរ ជាមួយការលេងស្តាយសក់ខ្លី និងកាត់សក់សេះ ស្តាយនេះបានលើកសម្រស់ និងធ្វើឱ្យនាងមើលទៅគឺរិតតែក្មេងជាងមុនទៅទៀត ។ចំពោះការលេងម៉ូតសក់ខ្លីរបស់នាងគឺសម្រាប់ផ្គាប់ចិត្តកូនៗ ដោយនាងសង្ឃឹមថាពួកគេនិងពេញចិត្តជាមួយការលេងស្តាយកាត់សក់ខ្លីត្រឹមកបែបនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]